ខាន​យូរ! ក្មេង​ខ្មែរ ចេញ​ចម្រៀង​ចូល​ឆ្នាំ​ថ្មី ឡើង​អេម​ហ្មង(វីដេអូ)

  • 2018-04-03 09:27:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ងាត់​ចេញ​ចម្រៀង​​មួយ​រយៈ​ ក្រុម​បុរស​សង្ហា​ "ក្មេង​ខ្មែរ" ស្រាប់​តែ​ដាក់​ចម្រៀង​ថ្មី​មក​ពញ្ញាក់​អារម្មណ៍​អ្នក​គាំទ្រ​យ៉ាង​រណ្ដំ​ត្រចៀក​តែ​ម្ដង។

បទ​ថ្មី​នេះ​មាន​ចំណង​ជើង​ថា "កំលោះទាំង៣" ដែល​ សុជាតិ និង ពន្លឺ បាន​ចាប់​ដៃ​ជា​ សៀវពីង ផលិត​ឡើង​​ដើម្បី​អបអរ​ឱកាស​បុណ្យ​ចូល​ឆ្នាំ​។ អម​ជា​មួយ​ទេសភាព​ស្រុក​ស្រែ​​ស្រស់​បំព្រង រួម​ទាំង​ភ្លេងយ៉ាង​រន្ថើន​ បាន​ធ្វើ​ឲ្យ​វីដេអូ​ចម្រៀង​​នេះ​កាន់​តែ​មាន​ភាព​ទាក់ទាញ ហើយនាំ​​ឲ្យ​អារម្មណ៍​អ្នក​បាន​ទស្សនា​ហើយ​ បន់​ឲ្យ​តែ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ឈាន​ចូល​មក​ឆាប់ៗ៕​

អត្ថបទ៖ សុខណា