Man City នឹង​ទៅ​ផ្ទះ​ Liverpool ដោយ​គ្មាន​ Aguero

  • 2018-04-04 00:56:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Sergio Aguero ខ្សែប្រយុទ្ធ​របស់​ក្លឹប Manchester City ត្រូវ​បាន​ដក​ចេញ​ពី​ការ​ប្រកួត​ជើង​ទី​មួយ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ Champions League ទល់​ Liverpool ដោយ​សារ​បញ្ហា​​ជង្គង់។

Aguero

កីឡាករ​វ័យ​២៩​ឆ្នាំ​អវត្តមាន​៥​ប្រកួត​រួច​មក​ហើយ​ជាមួយ​ City និង​ក្រុម​ជម្រើស​ជាតិ​ដោយ​សារ​របួស។ អ្នក​ចាត់​ការ​ Pep Guardiola បាន​និយាយ​ថា "Sergio គឺ​ប្រសើរ​ជាង​មុន​ប៉ុន្តែ​គ្រូពេទ្យ​ថា​គាត់​នៅ​មាន​បញ្ហា​បន្តិច​បន្តួច​និង​ទាន់​ស្រួល១០០%​"។

ដោយឡែក​ Liverpool វិញ​មាន​បញ្ហា​ខ្លាំង​នៅ​តំបន់​ការពារ​ដោយ​សារ​ Joe Gomez, Joel Matip និង Ragnar Klavan សុទ្ធ​តែ​មិន​អាច​លេង​បាន។​ នេះ​គឺជា​ការ​ប្រកួត​ Champions League លើក​ទី​១០​រវាង​ក្លឹប​មក​ពី​អង់គ្លេស​។

យ៉ាង​ណា​វា​​ការ​ប៉ះ​គ្នា​លើក​ទី​១៧៩​ដង​របស់​ Liverpool និង​ Manchester City តែ​ជា​លើក​ដំបូង​សម្រាប់​ពួកគេ​នៅ​ការ​ប្រកួត​ពាន​ទ្វីប​អឺរ៉ុប។ ក្រុម​ហង្ស​ក្រហម មិន​ដែល​ចាញ់​ក្នុង​ផ្ទះ​នៅ UCLតាំង​ពី​ខែ​តុលា​ឆ្នាំ ២០១៤មក​​ ដោយ​លើក​ចុង​ក្រោយ​បរាជ័យ​ក្រោយ​ថ្វី​ដៃ​ Real Madrid ៣-០៕

ប្រភព៖ Sky Sports   ប្រែសម្រួល៖ វីរ័ត្ន