បំណង​ចង់​ធ្វើបុណ្យ​ តែតារាចិន ៦រូបនេះ​បែរជាស្អុយ​ឈ្មោះ​ដោយសារប្រាក់ជំនួយទៅវិញ

  • 2018-04-04 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រយៈ​ពេលកន្លង​ទៅ​ ពិភព​សិល្បៈ​ចិន​មាន​រឿង​ច្រួល​ច្របល់​ច្រើន​ពាក់ព័ន្ធ​នឹង​បញ្ហា​លុយ​កាក់។ ការ​ចូល​រួម​ក្នុង​សកម្មភាព​មនុស្ស​ធម៌​ ជួយ​ជន​ទន់​ខ្សោយ​ជា​រឿង​ល្អ​បំផុត​ ប៉ុន្តែ​តារា​ល្បី​របស់​ចិន​មួយ​ចំនួន​ដូចជា​ Zhang Ziyi, Jackie Chan, Zhao Wei បែរ​ជា​ជាប់​ឈ្មោះ​មាន​បញ្ហា​នឹង​រឿង​នេះ​ទៅ​វិញ។

១. តារាសម្ដែង​ Yang Mi

ក្នុង​ឆ្នាំ​ ២០១៥​ នាង​បាន​ប្រកាស​ឧបត្ថម្ភ​ម៉ាស៊ីន​អង្គុលីលេខចំនួន​ ៥០ និង​សម្ភារៈ​ប្រើ​ប្រាស់​មួយ​ចំនួន​ដល់​ជនពិការ។ ប៉ុន្តែ​កន្លង​ទៅ​រយៈ​ពេល​ ២​ឆ្នាំ​ទៅ​ហើយ​ នាង​នៅ​តែ​មិន​ទាន់​ធ្វើ​នូវ​អ្វី​ដែល​បាន​សន្យា​បាន​ ជាហេតុ​ធ្វើ​ឲ្យ​មាន​មតិ​រិះគន់​ជា​ច្រើន។

២.​ តារាសម្ដែង​ Zhang Ziyi

តារា​ស្រី​រូប​នេះ​ក៏​ធ្លាប់​និយាយ​ក្ដែងៗ​ថា​នឹង​ជួយ​ជា​ប្រាក់​ ១លានយ័ន (ប្រហែល​ ១៥៩ ០០០ដុល្លារ) ដើម្បី​ជួយ​ដល់​ជន​រងគ្រោះ​ដែល​ជួប​នូវ​រឿង​លំបាក​ក្នុង​ជីវិត។ ប៉ុន្តែ​ដល់​ពេល​ ដល់​វេលា​ Ziyi បញ្ចេញ​ប្រាក់​តែ​ ៨ម៉ឺន ៤ពាន់​យ័ន​ប៉ុណ្ណោះ (ប្រហែល​ ១ម៉ឺន​ ៣ពាន់ដុល្លារ)។

៣. តារាសម្ដែង​ Barbie Hsu និង​ស្វាមី​

ក្នុង​ពិធី​អាពាហ៍ពិពាហ៍​នាង​ និង​ស្វាមី​ អ្នក​ទាំង​ ២ បាន​សន្យា​ថា​នឹង​បរិច្ចាគ​ថវិកា​ដែល​បាន​ពី​មង្គល​ការ​ទៅ​ជូន​ជន​រង​គ្រោះ​ ដែល​រង​គ្រោះ​ពី​ហេតុការណ៍​រញ្ជួយ​ដី​ក្នុង​ខេត្ត Yunnan និង​ប្រទេស​ជប៉ុន។ ប៉ុន្តែ​កន្លង​ផុត​ទៅ​អស់​រយៈ​ពេល​ជាយូរ​ ដូច​ជា​គ្មាន​ដំណឹង​ណា​មួយ​ពី​ប្រាក់​ឧបត្ថម្ភ​នេះ​សោះ ជាហេតុ​ធ្វើ​ឲ្យ​គ្រប់​គ្នា​ខក​ចិត្ត​ជា​ខ្លាំង។

៤. តារាសម្ដែង​ Jet Li

Jet Li ឬលីលានជា​បាន​ស្ម័គ្រ​ចិត្ត​ផ្ដល់​ជំនួយ​ឧបត្ថម្ភ​ជួយ​ប្រជាជន​ដែល​រង​គ្រោះ​ក្នុង​គ្រោះ​រញ្ជួយ​ដី​ក្នុង​ខេត្ត​ Sichuan ចំនួន​ ៦០លានដុល្លារ។ ប៉ុន្តែ​ជា​រឿងភ្ញាក់​ផ្អើល​ លោក​បែរ​ជា​ផ្ដល់​ជំនួយ​ត្រឹម​ ៦លានដុល្លារ​ប៉ុណ្ណោះ។ ប្រការ​នេះ​ បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ជា​ច្រើន​នាំ​គ្នា​ រិះគន់​ចំៗ​ថា​ តារា​ប្រុស​រូប​នេះ​ បាន​ក្រសោប​យក​លុយ​ដែល​នៅ​សល់​ ៥៤​លាន​ទៀត​ ទុក​ជា​សម្បត្តិ​ផ្ទាល់​ខ្លួន។

៥. តារាសម្ដែង​ Jackie Chan

បុរស​កំពូល​ល្បី​ក្នុង​ពិភព​ក្បាច់​គុណ​រូប​នេះ​ ក៏​សម្បូរ​រឿង​ឈឺ​ក្បាល​ ទាក់ទង​នឹង​បញ្ហា​លុយ​កាក់​ដែរ នា​ពេល​កន្លង​មក។ តួ​យ៉ាង​ លោក​បាន​ប្រកាស​ថា​ នឹង​បរិច្ចាគ​ថវិកា​មួយ​ចំនួន​ដែល​បាន​មក​ពី​ភាពយន្ត​ខ្នាត​ធំមួយ​មាន​ចំណង​ជើង​ថា​ "Little Big Soldier” ទៅ​ជួយ​វិទ្យាល័យ​មួយ​កន្លែងក្នុង​ស្រុក​ Beichuan ខេត្ត​ Sichuan ក្រោយ​ពី​តំបន់​នោះ​មាន​ការ​បំផ្លាញ​ដោយ​ការ​រញ្ជួយ​ដី។ ប៉ុន្តែ​អ្វី​ដែល​ ឈិន​ឡូង​បាន​សន្យា​ មិន​ទាន់​លេច​រូប​រាង​នៅឡើយ។

៦. តារាសម្ដែង​ Zhao Wei

ចំពោះ​មហន្តរាយ​រញ្ជួយ​ដី​ក្នុង​ខេត្ត​ Sichuan ដដែល​ តារា​សម្ដែង​ Zhao Wei ក៏​ជា​តារា​ម្នាក់​ដែល​បាន​ប្រកាស​ផ្ដល់​ជំនួយ​ ១០០ ០០០យ័ន​ (ប្រហែល​ ១៦ ០០០ដុល្លារ) ទៅ​កាកបាទក្រហម។ ប៉ុន្តែ​ក្រោយ​មក​ស្រាប់​តែ​មាន​ដំណឹង​ថា​​ តួ​ស្រី​ត្រចៀកកាំ​ បរិច្ចាគ​តែ​ ២ម៉ឺនយ័ន (ប្រហែល ៣ ២០០ដុល្លារ) ប៉ុណ្ណោះ។ ទាក់ទង​នឹង​បញ្ហា​នេះ នាង​បាន​ច្រាន​ចោល​ថា​មិនមែន​ជា​ការពិត​ទេ​ ប៉ុន្តែ​សម្រាប់​មហាជន​នៅ​តែ​ ចោទ​ប្រកាន់​នាង​ដដែល៕

Sabay ត្រូវការរើស 5 Corporate Sales Executives បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/iTqDWW

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ យី សុធារី