ប្លែក! ទូច ស្រី​លក្ខណ៍ គ្រោង​បើកហាង​លក់​ផលិត​ផល​ច្នៃ​ពី​សារុង​​​​​​​​

  • 2018-04-05 02:54:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​លើការ​យក​សារ៉ុង​មក​កែច្នៃធ្វើ​សម្លៀកបំពាក់ អ្នក​នាង​ ទូច ស្រី​លក្ខណ៍ ពេលនេះ​ បែក​គំនិត​ចង់​បើក​ហាង​លក់​ផលិតផល​មួយ​នេះ​។

ម្ចាស់បទ «សុភមង្គលមិនមែនស្ថិត​លើ​លុយ​តែ​មួយមុខ» បាន​ប្រាប់ Sabay ថា​ ក្រោយ​ពី​នាង ​​ច្នៃ​ សារ៉ុង​ ជាសម្លៀកបំពាក់ ស្រោមខ្នើយ ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​មហាជន​ខ្លាំង អ្នកនាង​ក៏​មាន​បំណង​បើក​ហាង​តូច​មួយ​ដើម្បី​លក់ផលិតផលនេះ​សម្រាប់​ការ​ផ្គត់ផ្គង់​តម្រូវ​ការ​ក្នុង​ស្រុក​ផង​ដែរ។ តារាចម្រៀង​ និង​តារា​សម្ដែង​រូប​នេះ​បន្ត​ថាការ​ចង់​បើក​ហាង​នេះ​ក៏​ដោយ​ដោយសារនាង​​​មាន​បំណង​លើក​ស្ទួយ​ជីវភាព​បង​ប្អូន​អាជីវករ និង​អ្នក​ផលិត​ខ្មែរ ណាមួយ​ផលិតផល​មួយ​នេះ​ពេល​ផលិត​ជា​សម្លៀក​បំពាក់​ទៅ​វា​ស្អាត​ ហើយ​មានតម្លៃ​ថោក​ ដែល​អាច​កាត់​បន្ថយ​ការ​ចំណាយ​បាន​មួយចំណែកធំ​ទៀត​ផង។​​

តារាស្រីកូនមួយរូបនេះ ​មាន​គម្រោង​ច្នៃសារ៉ុង​ទៅ​ជា​​ផលិត​ផល​ប្រើប្រាស់​ផ្សេងៗ ទៀត​ដូចជា ស្រោម​ខ្នើយ កម្រាលតុ​ ស្រោម​ពូក​ជាដើម។ ចំណែក​ការ​ច្នៃជា​សម្លៀក​បំពាក់​ គឺច្នៃលាយ​ជាមួយ​នឹងហូល​ផាមួង​ ដើម្បីឲ្យ​វា​កាន់​តែ​ស្អាត​និង​មាន​តម្លៃ»។

អ្នក​នាង​បន្ត​ថា​ ការ​ច្នៃ​សារ៉ុង រួម​និង​ហូល​ផាមួង​នេះ​ ក៏​ដើម្បី​ស្ទួយផលិតផល​ក្នុង​ស្រុក​ ចំពោះ​​កាលបរិច្ឆេទនៃ​ការ​បើក​ហាង​ពេល​ណា​ នាង​មិន​ទាន់កំណត់ឲ្យ​ច្បាស់​​ទេ គ្រាន់​តែ​​បញ្ជាក់​ក្នុង​ពេល​ឆាប់ៗ​​ខាងមុខនេះ។ ចំណែក​ទីផ្សារ​អន្តរជាតិ​នាង​ចាំ​មើល​ដំណើរ​ការក្នុង​ស្រុក​សិន​៕​​​​

អត្ថបទ៖ ច្រឹក ស្រីអូន

រូប​ភាពពី ហ្វេសប៊ុក ទូច ស្រី​លក្ខណ៍