ប្រតិកម្ម​ថ្មី​ទៀត របស់​ Selena កាន់​តែ​ក្ដៅ ចំពោះ​ការ​លះ​បង់​របស់​អតីត​មិត្ត​ប្រុស​ The Weeknd

  • 2018-04-04 13:17:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​មាន​ការ​ផ្ទុះ​ព័ត៌មាន​ថា​ អតីត​មិត្ត​ប្រុស​ The Weeknd ឲ្យ​សញ្ញា​តាម​រយៈ​បទ​ចម្រៀង​ថ្មី​ "The Call Out My Name" ថា​ហ៊ាន​លះ​បង់​ក្រលៀន​ឲ្យ​ទៅ​ Selena ភាគី​ខាង​ស្រី​គឺ​តារា​ចម្រៀង​ Selena ផ្ទាល់​មាន​អារម្មណ៍​ឆេះ​ខ្លាំង​ចំពោះ​បទ​ចម្រៀង​នេះ​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ប្រភព​ជិត​ស្និទ្ធ​នឹង​តារា​ចម្រៀង​ Selena ។

ប្រភព​ស្និទ្ធ​នឹង​តារា​ចម្រៀង​ Selena បាន​លើក​ឡើង​ទៀត​ថា "តារា​ចម្រៀង​ Selena ពិត​ជា​មាន​អារម្មណ៍​ថា​អតីត​មិត្ត​ប្រុស​ The Weeknd ដុត​នាង​ខ្លាំង​តាម​រយៈ​បទចម្រៀង​ថ្មី​នេះ​​។ "

ប្រភព​ដដែល​នេះ​ក៏​បន្ថែម​ទៀត​ "​ Selena ពិត​ជា​ឆ្ងល់​ណាស់​ថា ក្ដី​ស្រលាញ់​របស់​អតីត​មិត្ត​ប្រុស​រូប​នេះ​ស្មោះ​ស្ម័គ្រ​ប៉ុណ្ណា​ដែរ បាន​ជា​ធ្វើ​បទ​ចម្រៀង​ដុត​នាង​យ៉ាង​នេះ​។"

ជាក់ស្ដែង​ នៅ​ក្នុង​បទ​ចម្រៀង​ថ្មី​ "The Call Out My Name" របស់​ The Weeknd គឺ​បាន​ចម្រៀង​ថា​ "​ខ្ញុំ​សឹង​តែ​កាត់​សរីរាង្គ​របស់​ឲ្យ​ទៅ​អ្នក​"

ហើយ​នៅ​វគ្គ​មួយ​ទៀត​នៃ​បទ​ចម្រៀង​ដដែល​នេះ ម្ចាស់​បទ​ចម្រៀង​ថា "ពួកយើង​បាន​ជួប​គ្នា​/ ខ្ញុំ​បាន​ព្យាបាល​របួស​បេះដូង​ឲ្យ​អ្នក​/ តែការ​ស្រលាញ់​អ្នក​ គឺ​ជា​កំហុស​ឆ្គង​មួយ​" ។

តាម​រយៈ​បទ​ចម្រៀង​នេះ​ គេ​អាច​ដឹង​ថា The Weeknd មិន​ពេញ​ចិត្ត​ដែល​ Selena បែក​ពី​គេ​ ហើយ​ទៅ​សាង​ស្នេហ៍​ជាមួយ​ Justin វិញ​៕

ប្រភព៖ Hollywoodlife   ប្រែ​សម្រួល៖ ម៉េង សុខហួយ