​​​​​នៅ​តូច​សោះ​​​ ក្មេង​ប្រុស​​ស្រី​៣​រូប​​នេះ​ មាន​មហិច្ឆតា​​ខ្ពស់​កប់​ពពក

  • 2018-04-05 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្បិត​ខ្លួន​នៅ​​តូច​មែន​ពិត​​តែ​តារា​សម្ដែង​វ័យ​ក្មេង​៣​រូប​នេះ​មាន​​​បំណង​​ប្រាថ្នា​ចង់​ក្លាយ​ជា​កំពូល​តារា​សម្ដែង​លំដាប់​ប្រទេស​ នៅ​ពេល​ដែល​​ខ្លួន​​ចម្រើន​វ័យ​ធំ​ធាត់​ឡើង​។

១/កុមារី ជា វ៉ាន់ពុទ្ធាលី ហៅ ជូលី  បាន​និយាយ​ថា​ ទៅ​ថ្ងៃ​​ខាង​មុខ​ខ្លួន​ចង់​ក្លាយ​ជា​កំពូល​តារា​សម្ដែង​លំដាប់​ប្រទេស​។​​​​​ការ​ជឿ​ជាក់​ដូច្នេះ​ព្រោះ​តែ​ប្អូន​ស្រី ទុក​អាជីព​សិល្បៈ​ជា​ចំណុច​ចម្បង​របស់​ខ្លួន តាំង​ពី​ធំ​ដឹង​ក្ដី​មក​ម្ល៉េះ ហើយ​ម្យ៉ាង​ទៀត ការ​បាន​ចូល​សម្ដែង​ភាពយន្ត​ធំ​ៗ​រហូត​ដល់​លំដាប់​ហូលីវូដ គឺ​ជា​អ្វី​ដែល​ជូលី​គិត​ថា នឹង​អាច​ទៅ​រួច​សម្រាប់​មហិច្ឆតា​ដ៏​ធំ​របស់​ខ្លួន។​

ចំណុច​ដ៏​ពិសេស​មួយ​ទៀត​​ដើម្បី​ក្លាយ​ជា​តារា​នាំ​មុខ​​ ជូលី នឹង​​រៀន​សូត្រ​ពី​អ្នកស្រី អម្ពរ ទេវី ដែល​​នាង​​ចាត់​ទុក​ជា​តារា​ក្នុង​ដួង​ចិត្ត និង​ចង់​ឱ្យ​ការ​សម្ដែង​របស់​ខ្លួន ស្ថិត​ក្នុង​ភាព​កំពូល​ដូច​តារា​រូប​នេះ។

២/​បើ​និយាយ​ពី​កុមារា​ រីកគី វិញ​​មិន​ខុស​ពី​ប្អូន​ស្រី​ ជូលី ប៉ុន្មាន​ឡើយ​​ នៅ​ថ្ងៃ​អនាគត​ប្អូន​ប្រុស​ចង់​ក្លាយ​ជា​​កំពូល​តារា​សម្ដែង​ប្រុស​លំដាប់​ប្រទេស​។ មូល​ហេតុ​ដែល​តួ​ឯក​ប្រុស​ក្នុង​រឿង​"គ្រាប់​បាល់​អង្រួន​បេះ​ដូង​" ​មាន​ការ​ជឿ​ជាក់​ខ្លាំង​​បែប​នេះ​​ ដោយ​សារ​តែ​​គិត​ថា​ ខណៈ​ពេល​នេះ​ខ្លួន​នៅ​ក្មេង​ ដូច្នេះ​ហើយ​មាន​ឱកាស​ច្រើន​អាច​សាង​កេរ្តិ៍​ឈ្មោះ​​ក្នុង​វិថី​សិល្បៈ​។

​រីកគី​ ថា​៖​"​សម្រាប់​ខ្ញុំ​​ដើម្បី​ក្លាយ​ខ្លួន​ជា​តារា​ជួ​មុខ​​នោះ​ គឺ​ខ្ញុំ​​នឹង​រៀន​សូត្រ​ពី​​លោក​អ៊ុំ​ ទេព រិន្ទដារ៉ូ ​ព្រោះ​គាត់​ជា​តារា​សម្ដែង​ជើង​ចាស់​​មួយ​រូប​ដែល​ស្ថិត​នៅ​ក្នុង​ដួង​ចិត្ត​ខ្ញុំ​"។

៣/ ក្រឡេក​មក​ចាប់​អារម្មណ៍​​កុមារី​ អួន នីតា វិញ​បាន​និយាយ​ថា ខ្លួន​នឹង​ខិត​ខំ​ប្រឹង​ប្រែង​​​សម្ដែង​ឲ្យ​​បាន​ល្អ​ដើម្បី​​​​វិវត្តន៍​ខ្លួន​ទៅ​ជា​តារា​ស្រី​មួយ​រូប​​ដែល​មាន​កេរ្តិ៍​ឈ្មោះ​បោះ​​សំឡេង​នៅ​ក្នុង​ប្រទេស​​ទៅ​ថ្ងៃ​អនាគត​។

ចំណុច​ពិសេស​ដែល​​កុមារី អូន នីតា ​​ជឿ​ជាក់​លើ​សមត្ថភាព​ខ្លួន​ឯង​ដល់​ថ្នាក់​នេះ​ដោយ​សារ​​តែ​គិត​ថា​ខណៈ​ពេល​នេះ​​​ខ្លួន​នៅ​ក្មេង​​មាន​ឱកាស​ច្រើន​​​​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​។ ម្យ៉ាង​ទៀត​ពេល​នេះ​ខ្លួន​កំពុង​តែ​រៀន​សូត្រ​ពី​​​រៀម​ច្បង​​មួយ​ចំនួន​​​នៅ​ជុំវិញ​ខ្លួន​នាង​ដែល​មាន​បទ​ពិសោធន៍​ច្រើន​ផ្នែក​សិល្បៈ៕​​​​

​​​​​​​​

អត្ថបទ៖ ឆុង ស៊ីណាន