តារា​ជប៉ុន​ ១០​នាក់​នេះ​ត្រូវ​គេចាត់​ទុក​ថា​ប្រុសសង្ហា​ដាច់​គេ​ប្រចាំ​ប្រទេស

  • 2018-04-05 05:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សិល្បករ​របស់​ជប៉ុន​មាន​ភាព​លេច​ធ្លោ​ផ្សេងៗ​គ្នា​ តាម​រយៈ​រូបរាង​ ទម្រង់​មុខ​ និង​មន្ត​ស្នេហ៍​រៀង​ខ្លួន។ ប៉ុន្តែ​ក្នុង​ចំណោម​ តារា​ប្រុស​ទាំង​នោះ​ មាន​តែ​ ១០​រូប​ប៉ុណ្ណោះ​ ដែល​ត្រូវ​អ្នក​គាំទ្រ​ ជ្រើស​រើស​ជា​ ប្រុស​ស្អាត​ជាង​គេ​ប្រចាំ​ប្រទេស​ក្នុង​ឆ្នាំ​ ២០១៨។

១០. Shun Oguri

ក្នុង​គ្រួសារ​របស់​ តារា​ប្រុស​រូប​នេះ​ ក្រៅ​ពី​លោក​ ក៏​នៅ​មាន​សមាជិក​ ២​រូប​ទៀត​ដែរ​ប្រឡូក​ក្នុង​ពិភពសិល្បៈ។ ក្នុង​នោះ​ ឪពុក​គឺជា​អ្នក​ដឹកនាំ​ការ​សម្ដែង​ និង​បង​ប្អូន​ជា​តារា​សម្ដែង។ លោក​ចាប់​ផ្ដើម​ការងារ​ជា​តារា​សម្ដែង​នៅ​ពេល​មាន​អាយុ​ ១២​ឆ្នាំ។ ក្នុង​ឆ្នាំ​ ២០១៨​នេះ​ Shun មាន​អាយុ​ ៣៥​ឆ្នាំ​ហើយ។

៩. Ryuhei Matsuda

តារា​ប្រុស​កើត​ឆ្នាំ​ ១៩៨៣​រូប​នេះ​ គឺជា​កូន​កាត់​ជប៉ុន​-កូរ៉េ។ លោក​ចាប់​ផ្ដើម​អាជីព​សម្ដែង​នៅ​អាយុ​ ១៥​ឆ្នាំ។ ចាប់​ពី​ឈាន​ជើង​ចូល​សិល្បៈ​ លោក​បាន​សាង​កេរ្តិ៍ឈ្មោះ​តាម​រយៈ​ការ​សម្ដែង​ រហូត​មាន​ឱកាស​បាន​ឈ្នះ​ពាន​រង្វាន់​ជា​ច្រើន។

៨. Yosuke Kubozuda

Yosuke ចូល​សិល្បៈ​ដំបូង​ តាម​រយៈ​ការងារ​ជា​តារា​ម៉ូដែល​របស់​ស្ប៉ត​ពាណិជ្ជកម្ម​របស់​ទូរទស្សន៍​ និង​ទស្សនាវដ្ដី ហើយ​ក្រោយ​មក​ក៏​បាន​ក្លាយ​ជា​តារា​សម្ដែង​ក្នុង​ឆ្នាំ​ ១៩៩៥។ ឆ្នាំ​ថ្មី​ លោក​មាន​អាយុ​ ៣៨​ឆ្នាំ​ហើយ។

៧. Eita

បុរស​វ័យ​ ៣៥​ឆ្នាំ​រូប​នេះ​ ក៏​ជា​តារា​ជើង​ចាស់​របស់​ជប៉ុន​ដែរ។លោក​បាន​បង្ហាញ​ខ្លួន​ជា​ហូរហែ​ក្នុង​រឿង​ភាគ​ និង​ភាពយន្ត​ខ្នាត​ធំ​ជា​ច្រើន។

៦. Masataka Kubota

កំលោះ​សង្ហា​វ័យ​ ២៩​ឆ្នាំ​រូប​នេះ​ ក៏​ទាក់​ចិត្ត​នារីៗ​មិន​ស្ទើរ​ដែរ​ តាម​រយៈ​រូបរាង​ និង​មុខមាត់។ ត្បិត​ទើប​ចូល​សិល្បៈ​តាំង​ពី​ឆ្នាំ​ ២០០៦​ ប៉ុន្តែ​ Masataka សម្ដែង​បាន​មិន​តិច​ជាង​ ៧០​រឿង​នោះទេ។ ក្នុង​ចំណោម​រឿង​ទាំង​នោះ​ មាន​រឿង​ ៣​ដែល​ធ្វើ​ឲ្យ​កេរ្តិ៍ឈ្មោះ​លោក​ ល្បី​សុសសាយ​ ដូចជា​រឿង​ “13 Assassins” ក្នុង​ឆ្នាំ​ ២០១០, រឿង​ “Jellyfish Eyes” ក្នុង​ឆ្នាំ​ ២០១៣ និង​រឿង​ "Death Note” ឆ្នាំ​ ២០១៥។

៥. Kento Hayashi

សម្រាប់​តារា​ប្រុស​អាយុ​ ២៧​ឆ្នាំ​រូប​នេះ​ ទោះ​បី​នៅ​វ័យ​ក្មេង​ ប៉ុន្តែ​ត្រូវ​មហាជន​កោត​សរសេរ​គ្រប់​គ្នា​ ដោយសារ​សមត្ថភាព​ពិសេស​ក្នុង​ការ​សម្ដែង​ បូក​រួម​នឹង​ភាព​ស្រស់​សង្ហា​របស់​លោក។

៤. Sosuke Ilematsu

Sosuke ចាប់​ផ្ដើម​ចូល​សិល្បៈ​ដំបូង​ក្នុង​ឆ្នាំ ២០០១ ហើយ​ក្នុង​ឆ្នាំ​ ២០០៣ (នៅពេល​មាន​អាយុ​ ១៣ឆ្នាំ) លោក​ក៏​មាន​ឱកាស​បាន​សម្ដែង​ជា​តួ​ឯក​រហូត​មក។ ឈាន​ចូល​ឆ្នាំ​ ថ្មី​ លោក​មាន​អាយុ​ ២៧​ឆ្នាំ​ហើយ។

៣. Kento Nagayama

សម្រាប់​កំលោះ​សង្ហា​កម្ពស់​ ១៨៦សង់ទីម៉ែត្រ​រូបនេះវិញ​ ឈាន​ចូល​ ២៩​ឆ្នាំ​ហើយ។ តាំង​ពី​ចូល​សិល្បៈ​ក្នុង​ឆ្នាំ​ ២០០៨ មក​លោក​សម្ដែង​បាន​ ១៤​រឿង​ហើយ។

២. Haruma Miura

ក្រៅពី​អាជីព​សម្ដែង​ Haruma ក៏​ជា​តារា​ចម្រៀង​ដែរ។ អ្នក​កំលោះ​វ័យ​ ២៧​ឆ្នាំ​នេះ​ បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​បាក់​ចិត្ត​ស្រឡាញ់​ជា​ច្រើន​ តែ​ចៃដន្យ​លោក​មាន​ម្ចាស់​បេះដូង​រួច​ទៅ​ហើយ។

១. Kento Yamazaki

តារា​ប្រុស​អាយុ​ ២៣​ឆ្នាំ​នេះ​ ឈាន​ជើង​ចូល​សិល្បៈ​ដំបូង​ ដោយ​ចាប់​អាជីព​ជា​តារា​ម៉ូដែល​ក្នុង​ឆ្នាំ​២០១០។ ប៉ុន្តែ​មិន​យូរ​ប៉ុន្មាន​ក្នុង​ឆ្នាំ​ដដែល​ លោក​ក៏​បាន​ក្លាយ​ជា​តារាសម្ដែង​ តាម​រយៈ​រឿង​ភាគ​មាន​ចំណងជើង​ថា​ "Atami no Sousakan”។

តារា​ប្រុស​ជប៉ុន​ទាំង​នេះ​ កំពុង​ស្វិតស្វាញ​នឹង​ការងារ​សិល្បៈ​បច្ចុប្បន្ន​ណាស់។ដោយសារ​ទេពកោសល្យ​ និងភាព​ស្រស់​សង្ហា​មាន​មន្តស្នេហ៍​របស់​ពួកគេ​បែប​នេះ​ហើយ​ ទើប​អាច​ឲ្យ​តារា​ទាំង​នោះ​នៅ​តែ​អាច​ឈរ​ជើង​បាន​ជាប់​យូរ​រាប់​ឆ្នាំ​បែប​នេះ៕

អត្ថបទ៖ យី សុធារី

អត្ថបទថ្មី