ល្អ​ហួស​ថ្លែង ទិញ Sony Xperia XZ2 ថែម​ជូន​ម៉ាស៊ីន​ហ្គេម PS4 មួយ​ឈុត​ភ្លែត

  • 2018-04-05 12:00:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្មាតហ្វូន​ជំនាន់​ខ្ពស់​ផុត​លេខ​របស់​ក្រុមហ៊ុន SONY ម៉ូឌែល Xperia XZ2 ដែល​ទើប​បង្ហាញ​ខ្លួន​អំឡុង​ពិព័រណ៍ MWC 2018 កំពុង​មាន​ដំណឹង​ល្អ​មួយ​សម្រាប់​អតិថិជន​ក្នុង​ទីផ្សារ​ថៃ ដោយ​ក្រុមហ៊ុន SONY Thai នឹង​បើក​លក់​ជា​ផ្លូវការ​នូវ​ XZ2 ក្នុង​តម្លៃ ២៥ ៩៩០ បាត ឬ ៨៣២ ដុល្លារ ហើយ​អាច​ទទួល​បាន​ម៉ាស៊ីន​ហ្គេម PlayStation 4 Slim ទំហំ 1TB និង​ដៃ DualShock 4 ឥត​គិត​ថ្លៃ​មួយ (តម្លៃ​ធម្មតា​មួយ​ឈុត ៤៨០ ដុល្លារ)។

ប្រភព​គេហទំព័រ TechmoBlog បន្ត​ទៀត​​ថា XZ2 នឹង​មាន​ដាក់​លក់​តាម​បណ្តា​ហាង​ចែកចាយ​គ្រប់​សាខា​ទូទាំង​ប្រទេស​ចាប់​ពី​ថ្ងៃ​ទី ៥ ដល់ ២១ មេសា ២០១៨ ក្នុង​ជម្រើស ៤ ពណ៌​រួម​មាន Liquid Silver, Liquid Black, Deep Green និង Ash Pink។

ម្យ៉ាង​វិញ​ទៀត​អ្នក​ក៏​អាច​ទៅ​រក​ទិញ​បាន​តាម​រយៈ​ក្រុមហ៊ុន dtac, AIS ឬ TrueMove H ដោយ​ការ Free ឈុត​ម៉ាស៊ីន​ហ្គេម PS4 ប្រព្រឹត្តិ​ទៅ​តែ​មួយ​ថ្ងៃ​គត់ គឺ​ក្នុង​ថ្ងៃ​ទី ៥ មេសា ហើយ​ចំនួន​ក៏​មាន​កំណត់​ផង​ដែរ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ techmoblog   ប្រែ​សម្រួល៖ កៅ រក្សា