គ្រប់​ទឹក! Pepsi ចេញ​ដប​ថ្មី​មាន​រូប Messi មាន ១ លាន​រង្វាន់​លើ​គម្រប​ដប

  • 2018-04-05 10:19:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចូល​ចិត្ត​ញ៉ាំ​ភេសជ្ជៈ Pepsi ហេង​ស៊យ​បើ​មិន​ត្រូវ​រង្វាន់​ធំ​រថយន្ត Mazda 2 ក៏​ត្រូវ​រង្វាន់​ផ្សេងៗ​សរុប ១ លាន​រង្វាន់​ឯ​ណោះ បើ​សិន​ញ៉ាំ Pepsi ដប​ទើប​ចេញ​ថ្មី​ដែល​មាន​គម្រប​ពណ៌​លឿង និង​រូប​កីឡាករ​បាល់​ទាត់​ល្បី Messi លើ​សម្បក​ដប។

ដប Pepsi ចំណុះ ៣៥០ មីលីលីត្រ ថ្មី​នេះ ត្រូវ​ក្រុមហ៊ុន​ប្រកាស​ចេញ​តាំង​ពី​ចុង​ខែ​មីនា មក​ម្ល៉េះ ឯ​រង្វាន់​វិញ រួម​មាន៖

  • រថយន្ត Mazda 2 ចំនួន ១ រង្វាន់
  • ប្រាក់​សុទ្ធ ៣ ០០០ ដុល្លារ ចំនួន ២ រង្វាន់
  • iPhone X ចំនួន ៨ រង្វាន់
  • ប្រាក់​សុទ្ធ ៥០ ដុល្លារ ចំនួន ៥០០ រង្វាន់
  • រង្វាន់​ពី​ប្រព័ន្ធ​ទូរសព្ទ Smart សរុប ៦ លាន​ដុល្លារ (លម្អិត សូម​មើល​រូបភាព)។

ប៉ុន្តែ រង្វាន់​ទាំង​នេះ គឺ​សម្រាប់​អ្នក​ប្រព័ន្ធ​ទូរសព្ទ Smart ប៉ុណ្ណោះ ហើយ​ចូលរួម​តាម​រយៈ​ការ​ផ្ញើ​សារ​ដោយ​ឥត​គិត​ថ្លៃ​ទៀត​ផង។

ដើម្បី​ឈ្នះ​រង្វាន់ អ្នក​ប្រើ Smart គ្រាន់​តែ​ចុច *​8888​*លេខ​កូដ៨ខ្ទង់# រួច​ចុច​បញ្ជូន ជា​ការ​ស្រេច។ លេខ​កូដ ៨ ខ្ទង់​នោះ មាន​លើ Pepsi ដប​ថ្មី​គម្រប​ពណ៌​លឿង។

កម្មវិធី​ពិសេស​នេះ មាន​សុពលភាព​ចាប់​ពី​ថ្ងៃ​នេះ រហូត​ដល់​រង្វាន់​អស់​ពី​ស្ដុក។

បញ្ជាក់​ថា Pepsi ចេញ​ដប​ថ្មី​រូប Messi នេះ ស្រប​ពេល​ដែល Pepsi ជា​ដៃគូ​សហការ​ជា​សាកល​របស់​ពាន​រង្វាន់​បាល់ទាត់​ទ្វីប​អឺរ៉ុប UEFA Champions League ក្រោម​ពាក្យ​ស្លោក​ថា "Love it, Live it”៕

អត្ថបទ៖ សុផាត