មាន​ព័ត៌មាន តារា​ចម្រៀង​ G-Dragon ទទួលតំណែង​ធំ​ក្នុង​ជួរ​កង​ទ័ព​?

  • 2018-04-05 12:31:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​តារា​ចម្រៀង​ G-Dragon បាន​បញ្ចប់​ការ​ហ្វឹក​ហាត់​ជា​មូលដ្ឋាន​ ថ្មី​ៗ​នេះ​មាន​លេច​ឮ​ពាក្យ​ចរចាមរ៉ាម​ថា តារា​ចម្រៀង​ G-Dragon ទទួល​បាន​តំណែង​ធំ​ជា​ជំនួយ​ការ​គ្រូ​បង្វឹក​នៅ​ក្នុង​ក្រុម​ទី​៣​ "The White Skull”។

ទាក់ទិន​នឹង​ពាក្យ​ចរចាមរ៉ាម​ខាង​លើ​នេះ​ ខាង​នាយកដ្ឋាន​រដ្ឋបាល​យោធា​កូរ៉េ​បាន​បក​ស្រាយ​ថា​ "កង​ទ័ព​ឈ្មោះ Kwon Ji Yong (ឈ្មោះ​ពិត​របស់​តារា​ចម្រៀង​ G-Dragon) គឺ​មិន​ទាន់​ត្រូវ​បាន​ចាត់​ឲ្យ​ទៅ​ធ្វើ​ជា​ជំនួយ​ការ​គ្រូ​បង្វឹក​អ្វី​ឡើយ​" ។

"បច្ចុប្បន្ន​ មុខងារ​របស់​កង​ទ័ព​រូប​នេះ​ (តារា​ចម្រៀង​ G-Dragon) គឺ​នៅ​ជា​កង​ទ័ព​យោធា​ធម្មតា​នៅ​ក្នុង​ក្រុម​ទី​៣​។" នេះ​បើ​ការ​បញ្ជាក់​ពី​ខាង​នាយកដ្ឋាន​រដ្ឋបាល​យោធា​កូរ៉េ​។

ប្រភព​ដដែល​នេះ​ក៏​បាន​ឲ្យ​ដឹង​បន្ថែម​ថា "តារា​ចម្រៀង​ G-Dragon គឺ​ទើប​បញ្ចប់​ការ​ហ្វឹកហាត់​យោធា​នៅ​ថ្ងៃ​នេះ​ ហើយ​តារា​រូប​នេះ​នឹង​ត្រួវ​ប្ដូរ​ទៅ​កន្លែង​ផ្សេង​ ឬ​មុខងារ​ផ្សេង​នៅ​ថ្ងៃ​ស្អែក​នេះ​។"

ដូច្នេះ​នៅ​ពេល​បច្ចុប្បន្ន​នេះ មិន​ទាន់​មាន​ប្រភព​ច្បាស់​ការណ៍​ណាមួយ​អាច​បញ្ជាក់​ថា តារា​ចម្រៀង​ G-Dragon នឹង​ត្រូវ​គេ​ចាត់​ទៅ​បំពេញ​មុខងារ​អ្វី​ឡើយ​។

សូម​បញ្ជាក់​ផង​ដែរ​ថា តារា​ចម្រៀង​ក្នុង​ក្រុម​ BIG BANG រូប​នេះ​ បាន​ចូល​បម្រើ​កង​ទ័ព​នៅ​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ​ ហើយ​តារា​សង្ហា​រូប​នេះ​នឹង​បញ្ចប់​កាតព្វកិច្ច​នៅ​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៩​៕

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ ម៉េង សុខហួយ