យ៉ាស់​! តារា​ចម្រៀង​ Jimin និង J-Hope នាំ​គ្នា​​​​​ទម្លាយ​​ខ្ទេច​ពី​ចរិតពិត​របស់​ក្រុម​ BTS

  • 2018-04-05 13:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​ការ​សម្ភាស​ជាមួយ​ទស្សនាវដ្ដីជប៉ុន​ Exile តារា​ចម្រៀង​ Jimin និង​ J-Hope ក្នុង​ក្រុម​ BTS លាត​ត្រដាង​ខ្ទេច​ពី​ចរិត​របស់​សមាជិក​ក្រុម​ម្នាក់​ៗ​ដូច​ខាង​ក្រោម​។

១. ចរិត​ពិត​របស់​តារា​ចម្រៀង​ Jimin

តារា​ចម្រៀង​ Jimin ជា​ធម្មតា​គឺ​ពិត​ជា​គួរ​ឲ្យ​ស្រលាញ់​។ គឺ​ថា​ កូន​ប្រុស​ហ្នឹង​កើត​មក​ជាមួយ​ភាព​ Cute និង​ភាព​ទាក់​ទាញ​ហ្នឹង​ហ្មង​។

២. ចរិត​ពិត​របស់​តារា​ចម្រៀង​ J-Hope

តារា​ចម្រៀង​ J-Hope គឺ​មាន​ក្ដី​ស្រលាញ់​ខ្លាំង​ឲ្យ​ទៅ​សមាជិក​ក្នុង​ក្រុម​ទាំង​អស់​។ ប្រសិន​បើ​មាន​នរណា​ម្នាក់​ក្នុង​ក្រុម​មិន​សប្បាយ​ចិត្ត​ តារា​ចម្រៀង​ J-Hope នឹង​បារម្ភ​ពី​ម្នាក់​នោះ​ខ្លាំង​។ ហើយ​ J-Hope ពិត​ជា​ចូលចិត្ត​ការ​ចម្រៀង​ និង​រាំ​ខ្លាំង​មែន​ទែន​។

៣. ចរិត​ពិត​របស់​តារា​ចម្រៀង​ RM

មេ​ក្រុម​ BTS គឺ​តារា​ចម្រៀង​ RM ។ មេ​ក្រុម​រូប​នេះ​ គឺ​មាន​ទំនួល​ខុស​ត្រូវ​ច្រើន​សម្រាប់​ក្រុម​ទាំង​មូល​។ តារា​ចម្រៀង​ RM គិត​ដិតដល់​ណាស់​មុន​ធ្វើ​អ្វី​មួយ​។

៤. ចរិត​ពិត​របស់​តារា​ចម្រៀង​ Jin

Jin គឺ​មាន​វ័យ​ចំណាស់​ជាង​គេ​ក្នុង​ក្រុម​។ ដូច្នេះ​ហើយ​ តារា​រូប​នេះ​តែង​តែ​មើល​ថែ​សមាជិក​ក្រុម​គ្រប់​គ្នា​បាន​ល្អ​ជានិច្ច​។ Jin មាន​ចរិត​មិន​ខុស​គ្នា​ពី​ J-Hope ប៉ុន្មាន​ទេ​ គឺ​ថា​ឲ្យ​តែ​មាន​នរណា​ម្នាក់​ក្នុង​ក្រុម​កើត​ទុក្ខ​ គឺ​សមាជិក​ក្នុង​ក្រុម​រូប​នេះ​តែង​មើល​ថែ​បាន​ល្អ​ជានិច្ច​។

៥. ចរិត​ពិត​របស់​តារា​ចម្រៀង​ Suga

តារា​ចម្រៀង​ Suga ពិត​មាន​ទេពកោសល្យ​ច្រើន​ណាស់​ ដូច្នេះ​ហើយ​ Suga តែង​ជួយ​កិច្ចការ​ក្រុម​បាន​ច្រើន​។

៦. ចរិត​ពិត​របស់​តារា​ចម្រៀង​ V

តារា​ចម្រៀង​ V គឺ​ពិត​ជា​រប៉ិល​រប៉ូច​ណាស់​ តែ​ភ្នែក​របស់​សមាជិក​ក្រុម​ម្នាក់​នេះ​ពិត​ជា​គូរ​ឲ្យ​ស្រលាញ់​ខ្លាំង​។

៧. ចរិត​ពិត​របស់​តារា​ចម្រៀង​ Jungkook

តារា​ចម្រៀង​ Jungkook គឺ​ពូកែ​ខាង​កីឡា​កាស​ គឺ​លើក​មនុស្ស​តែ​ម្ដង​។ យ៉ាងណាមិញ តារា​រូប​នេះ​ក៏​នៅ​តែ​ Cute ៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ ម៉េង សុខហួយ

អត្ថបទពេញនិយម