Arsenal សង្ឃឹម​ខ្ពស់ឡើង​ Semi-Final ក្រោយ​ឈ្នះ CSKA Moscow ចាស់​ដៃ

  • 2018-04-06 01:59:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​​លោក Arsene Wenger កំពុង​សម្លឹង​ខ្ពស់​ហក់​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ  Europa League ក្រោយ​យក​ឈ្នះ​ក្នុង​ដី​ខ្លួន​ឯង​លើ​ CSKA Moscow ក្នុង​លទ្ធផល ៤-១។

ក្នុង​ការ​ប្រកួត​បើក​ឆាក​បាន​៩​នាទី Aaron Ramsey បើក​ការនាំ​មុន​ឲ្យ​ Arsenal មុន​ពេល Aleksandr Golovin របស់ CSKA តាម​ស្មើ​វិញ​នាទី​ទី​​១៥។ យ៉ាងណាមិញ ត្រឹម​ក្នុង​វគ្គ​ទី​មួយ​ដដែល​កាំភ្លើង​ធំ​បាន​​បន្ថែម​៣​គ្រាប់​ផ្ទួន​ៗ​​​ សម្រេច​ទី​ដោយ​កីឡាករ Alexandre Lacazette ២​គ្រាប់ និង Ramsey ១​គ្រាប់​ទៀត។

លទ្ធផល​នេះ​ជួយ​ឲ្យ​ក្រុម​ខ្លាំង​មក​ពី​អង់គ្លេស​មួយ​មាន​ភាគរយ​ខ្ពស់​ឡើង​ទៅ​វគ្គ​បន្ត។ ការ​ប្រកួត​ជើង​ពីរ​នឹង​រៀបចំ​ឡើង​នៅ​ថ្ងៃ​​ទី ១២ ខែ មេសា ឆ្នាំ​ ២០១៨​ខាង​មុខ។ ឯ​លទ្ធផល​៣​គូ​ផ្សេង​ទៀត​មាន៖

  • Leipzig ១-០ Olympique Marseille
  • Atletico Madrid ២-០ Sporting CP
  • Lazio ៤-២ Salzburg

​​

អត្ថបទ៖ ហេង សុធារិទ្ធិ