ពុទ្ធោ! ទូរសព្ទ​តម្លៃ​ ២០០ ដុល្លារ​ ចុះ​ថ្លៃ​នៅ​សល់​តែ​ ១ ដុល្លារ​

  • 2018-04-06 02:06:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Honor ដែល​ម៉ាក​ជ្រោក​ក្រោម​ដំបូល​ក្រុមហ៊ុន​ Huawei បាន​បង្កើត​កម្មវិធី​លក់​បញ្ចុះ​តម្លៃ​ដ៏​មិន​គួរ​ឲ្យ​ជឿ​មួយ​ ដែល​ចាប់​ផ្ដើម​នៅ​អាមេរិក​ ពី​ថ្ងៃ​នេះ​ដល់​ថ្ងៃ​ទី​ ៨ ខែ​មេសា។

ស្មាតហ្វូន​ម៉ូដែល​ Honor 7X បាន​ចុះ​តម្លៃ​មក​នៅ​ត្រឹម​ ១ ដុល្លារ​ ដោយ​ចំនួន​លក់​មាន​កំណត់ ហើយ​​​ទូរសព្ទ​នេះ​មិន​មាន​ជាប់​ Lock អ្វី​នោះ​ទេ។ ក្រៅ​ពី​នេះ​ក៏​មាន​ការ​បញ្ចុះ​តម្លៃ​លើ​ស្មាតហ្វូន​ម៉ូដែល​ដទៃ​​ដូច​ជា​ Honor View 10 នៅ​សល់​តម្លៃ​ ៣០ ដុល្លារ និង Honor 6X សល់​តម្លៃ​ ១៥០ ដុល្លារ (បញ្ចុះ​ ៥០ ដុល្លារ)។

Honor View 10
Honor 6X

អតិថិជន​ដែល​ខក​ខាន​​មិន​បាន​ទិញ​ទូរសព្ទ​ Honor 7X តម្លៃ​ ១ ដុល្លារ​ ក៏​អាច​ទិញ​​យក​មក​ប្រើ​ប្រាស់​នៅ​តម្លៃ​ ២០០ ដុល្លារ ដោយ​មាន​ថែម​កាស​​ជូន​ឥត​គិត​ថ្លៃ៕ ​​

ចុចអាន៖

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង