ញ័រប្រាណរដូវចូលឆ្នាំ! ភ្លៀងកក់ខែធ្លាក់មិនប្រណី ស្ទើរទូទាំងប្រទេស

  • 2018-04-06 03:35:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ការ​ព្យាករណ៍​របស់​ក្រសួង​ធនធាន​ទឹក​បាន​ឲ្យ​ដឹង​ថា កម្រិត​សម្ពាធ​ទាប (ខ្សោយ) កំពុង​គ្រប​ដណ្ដប់​លើ​ប្រទេស​កម្ពុជា។ ហេតុនេះ​ហើយ​ទើប​ធ្វើ​ឲ្យ​អាកាសធាតុ​​ប្រែប្រួល​ដូច​ខាង​ក្រោម​នេះ៖

  • ចាប់​ពី​យប់​ជ្រៅ​ថ្ងៃ​ទី ០៦ ដល់​ថ្ងៃ​ទី៧ មេសា អាច​នឹង​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ស្ទើរ​ទូទាំង​ប្រទេស។

  • ចាប់​ពី​ថ្ងៃ​ទី០៨ ដល់​ថ្ងៃ​ទី១១ មេសា ស្ទើរ​តែ​គ្មាន​ភ្លៀង​កក់​ខែ​ធ្លាក់ លើក​លែង​តែ​ខេត្ត​កោះកុង។

  • ចាប់​ពី​ថ្ងៃ​ទី១២ ឬ​១៣ ខែ​មេសា តទៅ​កម្ពុជា​នឹង​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ជា​បន្តបន្ទាប់។

  • សីតុណ្ហភាព​ចន្លោះ​ពី ៣៣-៣៥ អង្សារ​សេ៕

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទពេញនិយម