ក្រោន ប៉ះ​ណាហ្គាវើល ​ជា​គូ​ពិសេស ​នៃ​លីគ​កំពូល​កម្ពុជា​សប្ដាហ៍​ទី​៤

  • 2018-04-06 07:41:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចុង​សប្ដាហ៍​នេះ ការ​ប្រកួត​ក្នុង​លីគ​កំពូល​កម្ពុជា បាន​វិល​មក​វិញ​ហើយ ដោយ​មាន​ក្រុម​ខ្លាំង​ប៉ះ​ក្រុម​ខ្លាំង​ផង​ដែរ តួ​យ៉ាង​ដូចជា ​ក្រុម​ភ្នំពេញ​ក្រោន​ប៉ះ​ណាហ្គាវើល​ជា​ដើម។

រូបតំណាងការប្រកួត

ភ្នំពេញ​ក្រោន​រដូវ​កាល​នេះ​មិន​ទាន់​រក​ឃើញ​ពាក្យ​ចាញ់​នោះ​ទេ ត្បិត​អី​ពួកគេ​អាច​រក្សា​បាន​មិន​ឱ្យ​គូ​ប្រកួត​ស៊ុត​ចូល​ទី​របស់​ខ្លួន​ថែម​ទៀត​ផង ​ឆ្លង​កាត់​៣​ប្រកួត​មក​នេះ។ ក្រុម​នៅ​ចំណាត់​ថ្នាក់​លេខ​៤​មួយ​នេះ ​មាន​ប្រវត្តិ​មិន​ល្អ​ទេ ពេល​ប៉ះ​ក្រុម​ណាហ្គាវើល ​តួយ៉ាង​ដូចជា​រដូវ​កាល​មុន​ទាំង​នៅ​លីគ​និង​ Hun Sen Cup ​ក្រុម​ក្រោន​មិន​អាច​យក​ឈ្នះ​ណាហ្គាវើល​បាន​ឡើយ។

ចំណែក​ឯ​ណាហ្គាវើល​វិញ ​មិន​ត្រឹម​តែ​មាន​ប្រវត្តិ​ជួប​ក្រោន​ល្អ​នៅ​រដូវ​កាល​មុន​ទេ ​នា​រដូវ​កាល​នេះ​ពួកគេ​ក៏​បង្ហាញ​ទម្រង់​លេង​ល្អ​ដែរ ដោយ​កំពុង​ឈរ​នៅ​លេខ​២ ​ក្នុង​តារាង​លីគ​កំពូល​កម្ពុជា ចាញ់​ក្រុម​កំពូល​តារាង​បឹង​កេត ​តែ​២​ពិន្ទុ​ប៉ុណ្ណោះ។ ណាហ្គា ​និង​ភ្នំពេញ​ក្រោន​មាន​ពិន្ទុ​៧​ដូច​គ្នា ប៉ុន្តែ​ណាហ្គា​នៅ​លើ​ក្រោន ដោយសារ​តែ​ពួកគេ​មាន​គ្រាប់​បាល់​ចំណេញ​ច្រើន​ជាង។

ចាំ​មើល​ថ្ងៃ​សៅរ៍​វេលា​ម៉ោង​៦​ល្ងាច​នោះ​វិញ ​ថា​តើ​ក្រុម​ភ្នំពេញ​ក្រោន ​អាច​ស្ដា​មុខ​មាត់​នៅ​កីឡដ្ឋាន RSN ​របស់​ខ្លួន​បាន​ឬ​យ៉ាង​ណា?

អត្ថបទ៖ មុន្នីរម្យ