ផលិតផលគ្រឿងអលង្ការ ច្នៃដោយក្រុមស្ត្រី កំពុងទទួលបានការចាប់អារម្មណ៍
- 2018-04-06 08:18:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផលិតផលគ្រឿងអលង្ការ ច្នៃដោយក្រុមស្ត្រី កំពុងទទួលបានការចាប់អារម្មណ៍
ចន្លោះមិនឃើញ
១. កញ្ញា កង សុខសំណាង អាយុ៣៦ឆ្នាំ អ្នកគ្រប់គ្រងសហគ្រាសសង្គមKhmer Creationsដែលផលិតគ្រឿងអលង្ការស្ត្រីច្នៃប្រឌិតថ្មី។ សហគ្រាសនេះ ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១៧ ដោយមានស្ថាបនិកជាជនជាតិអូស្ត្រាលី។
២. បុគ្គលិករបស់ Khmer Creations កាត់ដេរ ក្រង និង ដំឡើងគ្រឿងអលង្ការ នៅក្នុងសហគ្រាសរបស់ពួកគាត់នៅរាជធានីភ្នំពេញ។ បុគ្គលិករបស់ Khmer Creations សុទ្ធតែជានារី ដែលភាគច្រើនត្រូវបានជ្រើសរើសចេញពីក្រុមស្ត្រីងាយរងគ្រោះ ។ បន្ទាប់មកពួកគេ ត្រូវបានបណ្ដុះបណ្ដាលចំណេះដឹង និងជំនាញ ព្រមទាំងផ្ដល់ឱកាសការងារសម្រាប់ចិញ្ចឹមជីវិត។
៣. កងដៃស្ត្រីធ្វើពីគ្រាប់ទៀប ដែលតាំងបង្ហាញនៅសហគ្រាស Khmer Creations នៅរាជធានីភ្នំពេញ។ កងដៃគ្រាប់ទៀបនេះ ត្រូវបានផលិតឡើង តាំងពី២០០៨ ដោយគំនិតច្នៃប្រឌិតរបស់ស្ថាបនិកសហគ្រាស Khmer Creations ដែលជាជនជាតិអូស្ត្រាលី បន្ទាប់ពីគាត់ញ៉ាំផ្លែទៀបរួចហើយ។
៤. កញ្ញា កង សុខសំណាង កំពុងបង្ហាញក្រវិល ធ្វើពីសរសៃអំបោះ ដែលបុគ្គលិករបស់នាងទើបផលិតបាន។ គ្រឿងអលង្ការដែល Khmer Creations ផលិតភាគច្រើនមានដូចជា ខ្សែក ខ្សែកដៃ ក្រវិល ចិញ្ចៀន ។ គ្រឿងអលង្ការទាំងនេះ ផលិតដោយប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក។
៥. នេះជារូបភាពនៃផលិតផលរបស់ សហគ្រាស Khmer Creations។ ផលិតផលទាំងនេះ មិនសូវជាទីពេញនិយមរបស់អតិថិជន ក្នុងស្រុកនោះទេ។ ប៉ុន្តែវា គឺជារបស់ពេញនិយម សម្រាប់ជនបរទេស ជាពិសេសភ្ញៀវទេសចរ។