Nokia 1 តម្លៃ​មិន​ដល់​ ១០០ ដុល្លារ​ ប៉ុន្តែ​ប្រើ​សុទ្ធ​តែ​ Android Oreo 8.0

  • 2018-04-07 04:35:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្មាតហ្វូន​ Nokia 1 បាន​បង្ហាញ​ចេញ​នៅ​ក្នុង​កម្មវិធី​ MWC ឆ្នាំ​ ២០១៨ កាល​ពី​ខែ​កុម្ភៈ​ កន្លង​ទៅ ហើយ​ផលិតផល​នេះ​ត្រូវ​បាន​ដាក់​លក់​នៅ​ប្រទេស​វៀតណាម​ហើយ ដោយ​មាន​តម្លៃ​លក់​រាយ​ប្រហែល​ ៨៣ ដុល្លារ។

គួរ​ដឹង​ថា​ Nokia 1 ជា​ស្មាតហ្វូន​​ម៉ាក​ Nokia ​មាន​តម្លៃ​ធូរ​ថ្លៃ​​​ ដែល​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​ Android Go ហេតុ​នេះ​វា​មាន​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android 8.0 Oreo (Go Edition)។ មាន​ RAM ទំហំ​ ១ GB ប្រើ​បន្ទះ​ឈីប​ MediaTek ដែល​ CPU មាន​ល្បឿន​ ១,១ GHz និង​អង្គ​ផ្ទុក​ទិន្នន័យ​ទំហំ​ ៨ GB។

អេក្រង់​អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត​ ៨៥៤ x ៤៨០ ភីកសែល​ មាន​កាមេរ៉ា​ ៥ MP និង​កាមេរ៉ា​ Selfie កម្រិត​ ២ MP ថាមពល​ថ្ម​ទំហំ​ ២១៥០ mAh អាច​ប្រើ​ស៊ីម​ពីរ និង​ប្រើ​ប្រព័ន្ធ​ 4G បាន៕

ចុចអាន៖

​​​​​​​​​

ប្រភព៖ VNReview   ប្រែ​សម្រួល៖ សុខហេង