ទីបំផុត​ ! សុភ័ក្រ្ដ កុសុមា សារភាព​​ត្រង់​ៗ​ថា​ពេញ​ចិត្ត​ តាប៊ុយ ​

  • 2018-04-08 02:36:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ទីបំផុត​​តារា​ចម្រៀង​ និង​ជា​ពិធី​ការិនី​សម្បូរ​ទៅ​ដោយ​​ពាក្យ​ពេចន៍​​មិន​ចេះ​រីង​ស្ងួត សុភ័ក្រ្ដ កុសុមា បាន​​សារភាព​​ត្រង់​ៗ​ថា​ ខ្លួន​​ពិត​ជា​ពេញ​ចិត្ត​ភាព​ស្រស់​សង្ហា​​ និង​ភាព​ម៉ឺងម៉ាត់​របស់​ តាប៊ុយ ខ្លាំង​ណាស់​​ក្រោយ​​ពី​ចាប់​ដៃ​ធ្វើ​ការ​ជាមួយ​គ្នា​ជាង​១​ឆ្នាំ​នេះ។​

សុភ័ក្រ្ដ កុសុមា និយាយ​ថា អំឡុង​ពេល​នេះ​ខ្លួន​ និង តាប៊ុយ គឺ​ជា​ដៃ​គូ​រួម​ការ​ងារ​ជាមួយ​គ្នា​តែប៉ុណ្ណោះ​គ្មាន​អ្វី​លើស​ពី​ហ្នឹង​នោះ​ទេ តែ​បើ​ថ្ងៃ​ណា​មួយ​ តាប៊ុយ បាក់​ចិត្ត​មក​ស្រឡាញ់​ ហើយ​សារភាព​ស្នេហ៍​​​មក​លើ​រូប​នាង​​​ មែន​នោះ​ខ្លួន​គ្មាន​អ្វី​ត្រូវ​ពិចារណា​ច្រើន​​ឡើយ​គឺ​ឆ្លើយ​ថា​យក​តែ​ម្ដង។

បាន​ជា​​ នាង ឆ្លើយ​ថា​យក​ តាប៊ុយ ដោយ​គ្មាន​ស្ទាក់​ស្ទើរ​ក្នុង​ចិត្ត​ ព្រោះ​កំលោះ​សង្ហា​កូន​កាត់​ចិន​រូប​នេះ​ ជា​មនុស្ស​ប្រុស​ម្នាក់​​ក្រៅ​ពី​មាន​រូប​រាង​សង្ហា​សាច់​ស​ខ្ចី​ហើយ​នោះ លោក​ក៏​មាន​ចំណេះ​ដឹង​ខ្ពង់​ខ្ពស់​ផង​ដែរ​ បើ​សិន​ជា​នារី​ណា​បាន​មក​ធ្វើ​ជា​គូ​អនាគត​ពិត​ជា​សំណាង​ហើយ។

​សុភ័ក្រ្ដ កុសុមា ថា៖​"ចំណុច​ដែល​​ខ្ញុំ​​ស្រឡាញ់​បង​ តាប៊ុយ​ ព្រោះ​គាត់​​មិន​ចូល​ចិត្ត​រញ៉េរញ៉ៃ​ច្រើន​ធ្វើ​ការ​ដឹង​ធ្វើ​ការ​ ហើយ​ខ្ញុំ​ស្រឡាញ់​ជាង​គេ​គឺ​សាច់​គាត់​ស​ ខ្ពស់​ហើយ​​សង្ហា​មាឌ​ឌាំង​នេះ​តែ​ម្ដង​ តែ​ក៏​មាន​ចំណុច​គួរ​ឲ្យ​ស្អប់​ដែរ​គឺ​​ចរិត​សើច​ឮ​ៗ​របស់​គាត់"៕​​

អត្ថបទ៖ ឆុង ស៊ីណាន