បឹង​កេត​​ លេង​មិន​សូវ​បាន​ល្អ​​ម្សិល​មិញ​ ក្រោម​ហេតុ​ផល​នេះ​?

  • 2018-04-08 07:15:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក ហៅ សុជាតិ គ្រូ​ជំនួយ​ក្លឹប​បឹង​កេត​​បាន​អះអាង​ថា ក្រុម​របស់​​ខ្លួន​បានទុក​ជើង​កីឡាករ​​​សំខាន់ៗ​​មួយ​​ចំនួន​ក្នុង​ជំនួប​​ស្មើ សូលទីឡូ​អង្គរ ១-​១ ​កាល​ពី​យប់​មិញ​នេះ​ ដើម្បី​ត្រៀម​លេង​​ពាន AFC Cup នា​ថ្ងៃ​ទី​១១ ខែ​មេសា ឆ្នាំ​២០១៨ ជា​មួយ​ក្រុម Ceres–Negros ។

លោក ហៅ សុជាតិ

​បឹង​កេត​ទទួល​បាន​ត្រឹម ១ ពិន្ទុ​ប៉ុណ្ណោះ​ក្នុង​ការ​ប្រកួត​លីគ​កំពូល​កម្ពុជា​​សប្ដាហ៍​ទី​៤ កាល​ពី​​ម្សិល​មិញ​។ មូល​ហេតុ​នៃ​ការ​លេង​មិន​សូវ​បាន​ល្អ​​នេះ​ត្រូវ​បាន​លោក ហៅ សុជាតិ បំភ្លឺ​ថា បឹង​កេត​ទុក​ជើង​កីឡាករ​សំខាន់​​ៗ​ មួយ​ចំនួន​ ​ពី​ព្រោះ​ចង់​​លេង​ AFC Cup ឲ្យ​បាន​ល្អ​បើ​ទោះ​​ដឹង​ថា អស់​ឱកាស​ឡើង​ទៅ​វគ្គ​បន្ត​នៃ​ព្រឹត្តិការណ៍​នេះ​ក្ដី។

​លោក​បញ្ជាក់​ថា ពិន្ទុ​​លីគ​ជា​រឿង​សំខាន់ ​ទន្ទឹម​គ្នា​នោះ​មុខ​មាត់​ប្រទេស​ក៏​ជា​រឿង​សំខាន់​មួយ​ដែរ​ ទើប​​លោក​សម្រេច​ប្រើ​កីឡាករ​យុវជន​ខ្លះ​​ៗ កាល​ពី​​ម្សិល​​មិញ​។ ​មួយ​វិញ​ទៀត​លោក​ក៏​ចង់​ឲ្យ​កីឡាករ​យុវជន​របស់​លោក​ទទួល​បាន​បទ​ពិសោធ​​​ ក្នុង​ការ​បង្ហាញ​ខ្លួន​ជា​មួយ​ក្រុម​ធំ​ផង​ដែរ។

​​ក្រោយ​ស្មើ​សូលទីឡូ​អង្គរ​ ធ្វើ​ឲ្យ​បឹង​កេត​ធ្លាក់​មក​កាន់​លេខ ២ ​ក្នុង​តារាង​លីគ​កំពូល​បណ្ដោះ​អាសន្ន​ ប៉ុន្តែ​មាន​១០ ពិន្ទុ​​ស្មើ​ណាហ្គាវើល ដែល​ឈរ​លេខ ១ ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​