ត្រចៀកកាំលេងប្រើសុទ្ធតែយន្តហោះ​ VIP ទទួល​ភ្ញៀវ​មកពិធីជប់លៀងនៅបារាំង

  • 2018-04-09 02:17:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​សម្រាក​ពី​ការងារ​ដ៏​មមាញឹក​នា​ពេល​កន្លង​មក​ Zhao Wei ឬ​ត្រចៀកកាំ​ បាន​រៀប​ចំ​ពិធី​ជប់លៀង​មួយ​នៅ​ប្រទេសបារាំង​ ថែម​ទាំង​អញ្ជើញ​ភ្ញៀវ​កិត្តិយស​ពិសេស​ៗ​ជា​ច្រើន​ទៀត​ផង។

ពិត​ជា​ឱកាស​ដ៏​សែន​មានន័យ​របស់​តារា​សម្ដែង​ស្រី​ល្បី​របស់​ចិន​ ជាមួយ​មនុស្ស​សំខាន់​របស់​ខ្លួន​ដែល​បាន​មក​ជុំ​គ្នា​ ក្នុង​ពិធី​ជប់​លៀង។ Zhao Wei បាន​រៀប​ចំ​ពិធី​ជួប​ជុំ​ដ៏​កម្រ​មួយ​ជា​ពិសេស​ ដោយ​មាន​រៀបចំ​តុបតែង​កន្លែង​ពិធី​យ៉ាង​ស្រស់​ស្អាត​ និង​ប្លែក​ភ្នែក​បំផុត។ ភ្ញៀវ​កិត្តិយស​ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​នោះ​ ត្រូវ​បាន​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ពី​សំណាក់​ម្ចាស់​កម្មវិធី។ ពួកគេ​បាន​ធ្វើ​ដំណើរ​ ដោយ​យន្តហោះ​ពិសេសផ្ទាល់​ខ្លួន លំដាប់ VIP ​របស់​ Zhao Wei និង​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ ជាទី​បំផុត៕

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ យី សុធារី