គ្រូ​ភ្នំពេញ​ក្រោន ពេញ​ចិត្ត​ទម្រង់​លេង​កូន​ក្រុម ទោះ​ចាញ់​ណាហ្គា

  • 2018-04-09 03:23:23
  • ចំនួនមតិ

ចន្លោះមិនឃើញ

លោក Sainsbury គ្រូ​បង្វឹក​ក្រុម​បាល់ទាត់​ភ្នំពេញ​ក្រោន ​ពេញ​ចិត្ត​ចំពោះ​ចង្វាក់​លេង​របស់​កូន​ក្រុម​ខ្លួន ​បើ​ទោះ​ជា​មិន​អាច​យក​ជ័យជម្នះ​លើ​ក្រុម​ណាហ្គាវើល​ក៏​ដោយ។

លីគ​កំពូល​កម្ពុជា​សប្ដាហ៍​ទី​៤​នេះ ​ក្រុម​ភ្នំពេញ​ក្រោន​បរាជ័យ​ក្រោម​ថ្វី​ជើង​របស់​ណាហ្គា ​ក្នុង​លទ្ធផល ០-១ ​កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍​កន្លង​ទៅ។ ​ក្នុង​ការ​ប្រកួត​ដែល​ក្រោន​មាន​ភាគរយ​គ្រប់គ្រង​បាល់​បាន​ច្រើន​ជាង​នោះ ​ត្រូវ​បាន​លោក Sainsbury ​ពេញ​ចិត្ត​ចំពោះ​ការ​លេង​របស់​កូន​ក្រុម​ទាំង​អស់ បើ​ទោះ​បី​ជា​គ្រប់គ្រង​បាល់​ច្រើន ​តែ​មិន​អាច​រក​គ្រាប់​បាល់​បាន​ក៏​ដោយ។

គ្រូ​បង្វឹក​ខាង​លើ​បន្ដ​ទៀត​ថា ​ណាហ្គាវើល ​ជា​ក្រុម​ដែល​បាន​រៀប​ចំ​ល្អ​សម្រាប់​ការ​ប្រកួត​នេះ ពួកគេ​អាច​រារាំង​ឱកាស​របស់​ក្រុម​ដៃ​គូ ​និង​វាយ​បក​បាន​យ៉ាង​ល្អ។ ខណៈ​ដែល​ក្រោន ​គ្រប់គ្រង​បាល់​បាន ​បង្កើត​បាន ប៉ុន្តែ​មិន​មាន​សំណាង​ក្នុង​ការ​រក​គ្រាប់​បាល់​ជ័យជម្នះ​ក្នុង​ការ​ប្រកួត​សប្ដាហ៍​ទី​៤​នេះ។

ណាហ្គាវើល ​ក្រោយ​ពី​ឈ្នះ​ក្រោន​សប្ដាហ៍​ទី​៤​នេះ ​ពួកគេ​បាន​ឈរ​នៅ​កំពូល​តារាង​លីគ​កំពូល​កម្ពុជា ​មាន​១០​ពិន្ទុ​ស្មើ​ជាមួយ​ក្រុម​បឹង​កេត​ដែរ ប៉ុន្តែ​លើស​គ្រាប់​បាល់​ចំណេញ​១​គ្រាប់។ ខណៈដែល​ភ្នំពេញ​ក្រោន​វិញ​មាន​៧​ពិន្ទុ​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​៦​ក្នុង​តា​រាង៕


អត្ថបទ៖ មុន្នីរម្យ