លែង​ពិបាក! PCX ធ្លាប់​តែ​លក់​នៅ​តាម​ហាង​តូចៗ ឥឡូវ​មាន​លក់​ក្នុង​ក្រុមហ៊ុន​ហើយ

  • 2018-04-09 06:47:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

NCX ក្រុមហ៊ុន​ទទួល​បាន​សិទ្ធិ​ដំឡើង និង​ចែកចាយ​ផ្ដាច់​មុខ ម៉ូតូ HONDA នៅ​កម្ពុជា បាន​រៀបចំ​កម្មវិធី “រាត្រី​ជួប​ជុំ​ដៃគូ​អាជីវកម្ម​ក្រុមហ៊ុន NCX” ដែល​ធ្វើ​នៅ​ថ្ងៃ​ទី៦ មេសា ក្នុង​សណ្ឋាគារ សូហ្វីហ្វីតែល ភូគីត្រា ភ្នំពេញ ដោយ​បង្ហាញ​រូបរាង​ម៉ូតូ PCX សេរ៊ី​ថ្មី​ផង​ដែរ។

នេះ​ជា​លើក​ដំបូង​ហើយ​សម្រាប់ NCX ដែល​នាំ​ចូល​ម៉ូតូ​ម៉ូដែល​មួយ​នេះ មក​លក់​ជា​ផ្លូវ​ការ​ក្នុង​ទីផ្សារ​ស្រុក​ខ្មែរ ដោយ​ឆ្នាំ​មុនៗ មាន​លក់​នៅ​តាម​ហាង​តូចៗ​ប៉ុណ្ណោះ។

PCX សេរ៊ី​ចុង​ក្រោយ​មួយ​នេះ មាន​លក្ខណៈ​ពិសេស​ដូចជា៖

  • ភ្លើង​ចង្កៀង​មុខ LED ភ្ជាប់​ជាមួយ​ភ្លើង​ឌឺមី LED
  • មាន LED បញ្ចាំង​ទៅ​ផ្នែក​ខាង​ក្រោម​នៃ​ម៉ូតូ
  • SMART Key ដែល​មាន​ប៊ូតុង​ចុច​ភ្លើង Welcome Light និង​បន្លឺ​សំឡេង ដើម្បី​ងាយ​ស្រួល​រក ប៊ូតុង​ការពារ​ចោរកម្ម ដោយ​មាន​សំឡេង​រោទ៍​ពេល​ម៉ូតូ​បម្លាស់ទី ឬ​រំញ័រ និង​ប៊ូតុង​បើក ឬ​បិទ លើ​ប្រព័ន្ធ​ដំណើរ​ការ​រវាង SMART Key និង SMART Controller
  • ភ្លើង​ចង្កៀង​ក្រោយ LED
  • ប្រអប់​ដាក់​សម្ភារៈ​ធំ និង​មាន​ប្រព័ន្ធ​សាក​ថ្ម៕

អត្ថបទ៖ វិទូ

អត្ថបទពេញនិយម