មូលហេតុ​នេះ ទើប​ក្រសួង​ការពារ​ជាតិ ​ស៊ុត ​វេស្ទើន ​មិន​ប្រណី ​៨​គ្រាប់

  • 2018-04-09 04:05:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​លីគ​កំពូល​កម្ពុជា​សប្ដាហ៍​ទី​៤​នេះ ​ក្រុម​ក្រសួង​ការពារ​ជាតិ​ធ្វើ​បាន​ល្អ​មែនទែន ដោយ​អាច​យក​ឈ្នះ​លើ​ក្រុម​វេស្ទើន ​ក្នុង​លទ្ធផល ៨-០ ​ឯ​ណោះ។

លោក ភា សុភក្ត្រា​​ គ្រូ​បង្វឹក​ក្រុម​ក្រសួង​ការពារ​ជាតិ​

ការ​ស៊ុត​មិន​ប្រណី​នេះ​ដែរ ​ត្រូវ​បាន​លោក ភា សុភក្ត្រា​​ គ្រូ​បង្វឹក​ក្រុម​ក្រសួង​ការពារ​ជាតិ​បាន​អះអាង​ថា ​ដោយសារ​តែ​កត្តា​រូបមន្ត​គិត​ផល​សង​គ្រាប់​បាល់ ដូច្នេះ​ហើយ​ឱ្យ​តែ​មាន​ឱកាស​គឺ​ព្យាយាម​រក​គ្រាប់​បាល់​ឱ្យ​បាន​ច្រើន​បំផុត។ មួយ​វិញ​ទៀត ​ដោយសារ​តែ​ប្រព័ន្ធ​ការពារ​របស់​វេស្ទើន ​ប្រហោង​ផង ទើប​បាន​ជា​ទ័ព​មាន​ឱកាស​រក​គ្រាប់​បាល់​បាន​ច្រើន​ដូច្នេះ ​និង​អាច​រក្សា​សំណាញ់​ទី​មិន​ឱ្យ​ធ្លាយ​បាន​ថែម​ទៀត។

មួយ​វិញ​ទៀត ​ក្រសួង​ការពារ​ជាតិ​ក៏​ទទួល​បាន​កីឡាករ​ថ្មី​ម្នាក់​ផង​ដែរ ​ជំនួស​តំណែង​កីឡាករ​លេខ​៩ ​ខ្សែ​ប្រយុទ្ធ Na Hyo Sung ​លេង​មិន​សូវ​បាន​ល្អ​ប៉ុន្មាន​ប្រកួត​មក​នេះ។ ​កីឡាករ​ថ្មី ​ពាក់​អាវ​លេខ​១០ ​ឈ្មោះ​ថា Song Chihoon ​នេះ ​មាន​សមត្ថភាព ​ត្បិត​តែ​ទើប​ចូល​ហ្វឹកហាត់​ជាមួយ​ក្រុម​បាន​១​សប្ដាហ៍​ក៏​ដោយ។

ក្រោយ​ពី​ឈ្នះ​បាន​៣​ពិន្ទុ​បន្ថែម ​ក្រសួង​ការពារ​ជាតិ​មាន​៩​ពិន្ទុ ​ឆ្លង​កាត់​៤​ប្រកួត ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​៣​ក្នុង​តារាង​លីគ​កំពូល​កម្ពុជា ដោយ​ចាញ់​ក្រុម​កំពូល​តារាង​តែ​១​ពិន្ទុ​ប៉ុណ្ណោះ៕

អត្ថបទ៖ មុន្នីរម្យ