កីឡា​ការិនី​តេក្វាន់ដូ​ខ្មែរ​-អាមេរិក​ដ៏​ស្រស់​ស្អាត​ឈ្នះ​មេដាយ​ប្រាក់​ពី​ German Open

  • 2018-04-09 04:50:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 55

ចន្លោះមិនឃើញ

កីឡា​ការិនី​តេក្វាន់ដូ​ជម្រើស​ជាតិ​កម្ពុជា​ដ៏​ស្រស់​ស្អាត​កញ្ញា​ Tubb Casandre Nicole  ​ឈ្នះ​បាន​មេដាយ​ប្រាក់​ពី​ព្រឹត្តិការណ៍​ធំ​​ German Open ប្រចាំ​ឆ្នាំ​២០១៨​នេះ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​ Greg Tubbs ដែល​ជា​ឪពុក​របស់​កីឡា​ការិនី​ជម្រើស​ជាតិ​កម្ពុជា​រូប​នេះ។

កញ្ញា Casandre Nicole លើក​មេដាយ​ប្រាក់

កីឡា​ការិនី​ Tubb Casendre Nicole ដែល​​មាន​រូប​សម្បត្តិ​ដ៏​ស្រស់​សោភា​​ឈ្នះ​បាន​មេដាយ​មេដាយ​សំរឹទ្ធ​ពី​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០១៧​​កន្លង​ទៅ។ កីឡា​ការិនី​កម្ពុជា​រូប​នេះ​​ក៏​បាន​ក្លាយ​ជា​ក្តី​សង្ឃឹម​មួយ​របស់​លោក​ Choi Yong Sok ក្នុង​ការ​ត្រៀម​ខ្លួន​ចូល​រួម​ប្រកួត​​ព្រឹត្តិការណ៍​កីឡា​ស៊ី​​អូឡាំពិក​ឆ្នាំ​២០២០​ នៅ​ប្រទេស​ជប៉ុន៕

កីឡាការិនី Casandre Nicole និង​ឪពុក​លោក Greg Tubbs (រូបថត៖ Greg Tubbs)


អត្ថបទ៖ ជាន ចាន់រ៉ា