ហាប់គីដូកម្ពុជា រួមគ្នាបង្កើតកម្មវិធីបុណ្យរំលឹកគុណគ្រូជាលើកទី១
- 2018-04-09 08:20:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហាប់គីដូកម្ពុជា រួមគ្នាបង្កើតកម្មវិធីបុណ្យរំលឹកគុណគ្រូជាលើកទី១
ចន្លោះមិនឃើញ
កីឡាករ កីឡាការិនី ហាប់គីដូ រួមគ្នាបង្កើតកម្មវិធីបុណ្យរំលឹកគុណ ដល់ស្ថាបនិក និងគ្រូៗដែលស្វះស្វែងបង្កើតឲ្យមានកីឡាមួយនេះឡើងនៅកម្ពុជា ហើយបានចងក្រងជាសហព័ន្ធ មានសកម្មភាពនានាដល់បច្ចុប្បន្ន។
លោក គង់ ចាន់ធីណា អគ្គលេខាធិការសហព័ន្ធកីឡាហាប់គីដូកម្ពុជា ប្រាប់ឲ្យដឹងថា ដោយមានការពិភាក្សាជាគ្នាជាមួយលោកគ្រូៗ រួមនិងសិស្សគុនក្នុងសហព័ន្ធក៏សម្រេចធ្វើពិធីបុណ្យរំលឹកគុណគ្រូនេះឡើងតែម្ដង។ កម្មវិធីនេះគឺ គោលបំណងគឺចង់រំលឹកដល់ស្នាដៃ ក៏ដូចជារំលឹកគុណដល់លោកគ្រូៗដែលធ្លាប់ជ្រោមជ្រែង ធ្លាប់បង្ហាត់ក្បាច់មួយនេះដល់សិស្សជំនាន់ក្រោយ និងផ្ដួចផ្ដើមឲ្យមានកីឡាមួយនេះនៅកម្ពុជា។ ណាមួយបច្ចុប្បន្ននេះពួកលោកក៏មានវ័យចាស់ៗទៅហើយ ស្របពេលជិតដល់ពិធីចូលឆ្នាំប្រពៃណីខ្មែរ ដែលជាទំនៀមទម្លាប់របស់ប្រជាជនកម្ពុជាតែងធ្វើពិធីរំលឹកគុណមុនចូលឆ្នាំថ្មីដល់អ្នកមានគុណទាំងឡាយ។
អគ្គលេខាធិការសហព័ន្ធខាងលើបន្តថា នៅឆ្នាំក្រោយៗទៀត ពួកលោកនឹងរៀបចំការពិធីបុណ្យរំលឹកគុណនេះជាបន្តទៀត ហើយក៏សូមថ្លែងអំណរគុណដល់ឯកឧត្ដម ជា ប៊ុនហេង ប្រធានសមាគមកីឡាក្រសួងមហាផ្ទៃ ដែលបានជួយឧបត្ថម្ភជាថវិកាក្នុងកម្មវិធីមួយនេះ។
ពិធីបុណ្យរំលឹកគុណគ្រូនេះធ្វើឡើងនៅក្នុងពហុកីឡដ្ឋានជាតិ កាលពីល្ងាចថ្ងៃសៅរ៍ ទី៧ ខែមេសា ឆ្នាំ២០១៨ ដែលមានគ្រូចាស់ៗ និងសិស្សគុនគ្រប់ជំនាន់មកចូលរួមផងដែរ។ ក្នុងកម្មវិធីនោះដែរក៏មានការពិសាអាហារជុំគ្នា និងមានតន្ត្រីច្រៀងលេងកម្សាន្តទៀតផង៕