បទ​ថ្មី​របស់​ TWICE កន្ត្រាក់​បេះដូង​អ្នក​គាំទ្រ​មិន​ធម្មតា ពិសេស​អ្នក​ចង់មាន​ស្នេហា!

  • 2018-04-09 10:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុន​នេះ​បន្តិច​ វីដេអូ​បទ​ថ្មី​របស់​ក្រុម​ចម្រៀង​ TWICE មាន​ចំណងជើង​ថា​ "What Is Love?” បាន​ចេញ​ជា​ផ្លូវការ​ហើយ ជាមួយ​សាច់​ភ្លេង​ និង​ទស្សនីយភាព​ថ្មី​គួរ​ចាប់​ចិត្ត។

ស្នាដៃ​តែង​និពន្ធ​ថ្មី​របស់​លោក​ Park Jin Young មាន​ចំណងជើង​ថា​ "What Is Love?” នេះ​ ជា​បទ​ចម្រៀង​បង្ហាញ​ពី​អារម្មណ៍​ស្រមើស្រមៃ​ចង់​មាន​ស្នេហា​របស់​នារីៗ​ រហូត​រៀន​ស្វែង​យល់​ដោយ​ខ្លួន​ឯង​ តាម​រយៈ​សៀវភៅ​ រឿង​កុន​នានា​ជាដើម។

គួរ​បញ្ជាក់​ផងដែរ​ បទ​នេះ​ស្ថិត​ក្នុង​អាល់ប៊ុម​តូច​ទី​ ៥​ របស់​ក្រុម​ចម្រៀង​នេះ​ដែល​មាន​បទ​ចម្រៀង​ផ្សេង​ទៀត​ដូចជា៖ “Sweet Talker”, “Dejavu”, “Say Yes”, “Stuck” និង​ "Ho”។

ដើម្បី​ជ្រាប​ច្បាស់​ថា​ បទ​ថ្មី​ពិសេស​យ៉ាងណា​ ទស្សនា​ដូច​ខាង​ក្រោម៖

ប្រភព៖ YouTube   ប្រែ​សម្រួល៖ យី សុធារី