រឿង «វិបល្លាស» ត្រូវ​បាន​អ្នក Review ភាព​យន្ត​ថា ហាមក្មេងៗអាយុ​ក្រោម ១៨ឆ្នាំទៅមើល

  • 2018-04-09 10:41:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពយន្ត​ថ្មី​មួយ​ទៀត​របស់​ផលិតកម្ម Cometogetherfilm ចំណង​ជើង​ថា «វិបល្លាស» ដែល​សំដៅ​លើ​ជំងឺ​ម្យ៉ាង​ទាក់​ទង​នឹង​ផ្លូវចិត្ត ត្រៀម​ចេញ​ផ្សាយ​លើ​រោង​ភាព​យន្តបន្ទាប់ពីបុណ្យចូលឆ្នាំហើយ តែអ្នក review ភាពយន្តហាម​មិន​ឱ្យ​យុវវ័យ​អាយុ​ក្រោម ១៨ ឆ្នាំ​ចូល​មើល​ទេ​។

ឈុតមួយក្នុងរឿង «វិបល្លាស»

ត្រង់​ឈុត​អាក្រាត​កាយ ល្វែង​ខ្លួន​ខាង​លើ​របស់​តួ​ស្រី​សម្ដែង​នេះ​ហើយ​ ទើប​អ្នក Review ភាពយន្ត មួយ​បង្ហោះ​ជា វីដេអូ​ថា រឿង​នេះ​យុវវ័យ​អាយុ​ក្រោម​ ១៨ឆ្នាំ​មិន​គួរ​មើល​ឡើយ ព្រោះ​វា​មាន​ឈុត​ស្នេហា​ប្រុស​ស្រី​មួយ​ចំនួន​ដែល​ក្មេងៗ​មិន​គួរ​ទៅ​ទស្សនា​។

ឈុតមួយពីរឿង «វិបល្លាស»
តួឯកស្រី សម្តែងដោយ វីនិច្ច វីរៈ
តួឯកប្រុស ជី រតនា

ភាព​យន្ត​នេះ ខាង​ក្រសួង វប្បធម៌ និង​វិចិត្រ​សិល្បៈ មិន​បាន​ហាម​ប្រាម ឬ​ដាក់​កម្រិត​អាយុ​នោះ​ទេ ​ដែល​មាន​ន័យ​ថា​ យុវវ័យ​គ្រប់​អាយុ មាន​សិទ្ធិ​ទៅ​ទស្សនា​តាម​សប្បាយ​។ គួរ​បញ្ជាក់​ផង​ដែរ​ថា ​ភាព​យន្ត​ ថ្មី​មួយ​នេះ​ សម្ដែង​ដោយ​ កញ្ញា វី​និច្ច វី​រៈ លោក ជី រតនៈ និង​មាន​តារា​សម្ដែង​ល្បី​ៗ​ ដូច​ជា​ កញ្ញា ហង្ស ម៉ា​រី​នី លោក ផល ពៅ​វី​រ័ត្ន កញ្ញា ឡោម លក្ខិណា និង​តារា​កិត្តិយស​ជា​ច្រើន​រូប​ទៀត​។

កញ្ញា ហង្ស ម៉ា​រី​នី
លោក ផល ពៅ​វី​រ័ត្ន
កញ្ញា ឡោម លក្ខិណា
អ្នកដឹក​នាំ​រឿង លោក សាង ច័ន្ទ​វិសាល

«វិបល្លាស» ជា​ភាពយន្ត​ស្នេហា​បែប​យុវវ័យ​ មាន​រស់​និយម​បរទេស​ និង​ជា​ភាព​យន្ត​ មនោគតិ ឬ​ហៅ​ថា Art House ដែល​អ្នក​ទស្សនា​ខ្លះ​ចូល​ទៅ​មើល​នឹង​មាន​អារម្មណ​ថា​ដូច​ដឹក​គោ​មើល​ទូរទស្សន៍​។ រឿង​នេះ ដឹក​នាំ​សម្ដែង​ដោយ លោក សាង ច័ន្ទ​វិសាល ជយលាភី​ភាពយន្ត​ខ្លី​ឆ្នើម​របស់​ម​ហោ​ស្រព​ភាព​យន្ត​ជាតិ ដែល​ភាពយន្ត​ខ្លី​នោះ​មាន​ចំណង​ជើង​ថា «២០ ​ដុល្លារ​»៕

ចង់​ដឹង​ថា​អ្នក review ស្មោះ​ត្រង់​និយាយ​អ្វី​ខ្លះ តោះ​ទស្សនា​វីដេអូ​ review ខ្លី​ខាង​ក្រោម​នេះ​៖

អត្ថបទ៖ Sunny

អត្ថបទពេញនិយម