ចង់​បន្ថែម​ល្បឿន​ម៉ាស៊ីន Galaxy S9/S9+ អាថ៌កំបាំង​មួយ​នេះ​អាច​ជួយ​អ្នក​បាន

  • 2018-04-10 00:59:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Galaxy S9 និង Galaxy S9+ ជា​កំពូល​ស្មាតហ្វូន​ជំនាន់​ក្រោយ​របស់​ក្រុមហ៊ុន SAMSUNG ដែល​ពោរពេញ​ទៅ​ដោយ​ការ​អភិវឌ្ឍ​នូវ​លក្ខណៈ​សម្បត្តិ​ម៉ាស៊ីន​និង​រូបរាង​ដ៏​ស៊ីវិល័យ។ ប៉ុន្តែ​ជា​ទូទៅ​ការ​ប្រើប្រាស់​ឧបករណ៍​ Android ក្នុង​រយៈ​ពេល​កាន់​តែ​យូរ ល្បឿន​នៃ​ម៉ាស៊ីន​កាន់​តែ​ចុះ​អន់ថយ។

ដំណឹង​ល្អ​សម្រាប់​អ្នក​ប្រើប្រាស់​ត្រកូល Galaxy S សេរ៊ី​ឆ្នាំ ២០១៨ ដោយ​មាន​មុខងារ​អាច​ជួយ​បន្ថែម​ល្បឿន​ម៉ាស៊ីន​ឲ្យ​ដំណើរការ​កាន់​តែ​រលូន​ជាង​មុន និង​មិន​សូវ​ទាក់។

  • បើក​កម្មវិធី Settings អូស​មក​ក្រោម​រើស​យក About Phone
  • ចុច​លើ​ពាក្យ Build Number ឲ្យ​ជាប់ ៧ ទៅ ៨ ដង
  • ថយ​មក​វិញ​មួយ អ្នក​នឹង​ឃើញ​ទីតាំង​​ចូល​ទៅ Developer Options
  • អូស​មក​ក្រោម​បន្តិច​ឃើញ​ពាក្យ Windows Animation Scale
  • ក្នុង​នោះ​មាន ៣ មុខងារ​ជាប់​គ្នា ដូច​ជា Windows Animation Scale, Transistion Animation Scale និង Animator Duration Scale
  • ផ្លាស់ប្តូរ​ពី​ល្បឿន 1x ចុះ​មក​ត្រឹម ០.5x ទាំង​បី។

បញ្ជាក់​ថា​ការ​កំណត់ Settingsនេះ​នៅ​ល្បឿន 1x គឺ​មក​ពី​នាយ​តាំង​តែ​ពី​បើក​ប្រអប់​គ្រប់​ម៉ូឌែល Galaxy S9/S9+ ផ្ទុយ​ទៅ​វិញ​តាម​ការ​ណែនាំ​ពី​អ្នក​ជំនាញ​បង្ហើប​ឲ្យ​អ្នក​ប្រើ​ទម្លាក់​មក 0.5x មាន​ន័យ​ថា​ល្បឿន​នៃ​ការ​បើក​បិទ​កម្មវិធី-ហ្គេម ពោល​គឺ​គ្រប់​យ៉ាង​នៃ​ការ​ប្រើប្រាស់​មាន​សភាព​លឿន​ជាង​មុន។

ទស្សនា​វីដេអូ​លម្អិត​នៅ​ខាង​ក្រោម:

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ GottabeMobile   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម