ចង់​ហ៊ឺហា​ កាលីប​កប់​ថ្ងៃ​ចូល​ឆ្នាំ កុំ​ភ្លេច​មើល​ស្ទីល​វ៉ែន​តា​ពី ភិន សុដាលីស

  • 2018-04-10 02:59:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រៅ​ពី​ជួប​ជុំ​គ្រួសារ យក​ចង្ហាន់​ទៅ​វត្ត​ប្រគេន​ព្រះសង្ឃ ការ​ដើរ​លម្ហែ​កាយ​ក៏​ជា​ផ្នែក​សំខាន់​មួយ​សម្រាប់​​​ឲ្យ​វិស្សមកាល​ថ្ងៃ​ចូល​ឆ្នាំ​​ខ្មែរ​កាន់​តែ​ស្រស់​បំព្រង​ដែរ។ ដើម្បី​ឲ្យ​ដំណើរ​កម្សាន្ត​កាន់​តែ​រីករាយ និង​បន្សល់​ទុក​នូវ​ចង​ចាំ​ល្អ​ៗ​ជាប់​ជានិច្ច​នោះ ប្រិយមិត្ត​ប្រាកដ​ជា​ត្រូវ​ស្លៀក​ពាក់​ឲ្យ​ស្អាត​បាត​ដើម្បី​ថត​រូប​អនុស្សាវរីយ៍។

អ្នក​ចូល​ចិត្ត​ដើរ​តាម​​​​និន្នាការស្លៀក​ពាក់​ទំនើប​ៗ​ដឹង​ហើយ​ថា ក្រៅ​ពី​សម្លៀក​បំពាក់ វ៉ែន​តា​ការពារ​កម្ដៅ​ថ្ងៃ​​ក៏​​ជា​ចំណុច​សំខាន់​មួយ​ ព្រោះ​វា​អាច​ជួយ​លើក​សម្រស់ ​​ការពារ​ភ្នែក​កុំ​ចាំង ខ្មៅ និង​ជ្រួញ​ដោយ​សារ​ពន្លឺ​ថ្ងៃ​បាន​ដែរ​។ Sabay នឹង​លើក​ស្ទីល​របស់​តារា​ពូកែ​លេង​ម៉ូដ​វ៉ែន​តា​ម្នាក់​គឺ​អ្នក​ម្ដាយ​កូន​១​ ភិន សុដាលីស ដែល​នាង​តែង​ទៅ​ណា​ មក​ណា​ជា​មួយ​ស្ទីល​វ៉ែនតា​ប្លែក​ជានិច្ច៕

អត្ថបទ៖ សុខណា

រូបភាព៖ IG ភិន សុដាលីស