ពុះពារ​ឧបសគ្គ​គ្រប់​បែប​យ៉ាង​ ដើម្បី​ដំឡើង​មេមូរី​ iPhone ពី​ ១៦ GB ទៅ ១២៨ GB

  • 2018-04-15 23:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គណនី​ YouTube ឈ្មោះ​ Strange Parts បាន​បង្ហាញ​អំពី​សមិទ្ធផល​ដ៏​អស្ចារ្យ​មួយ​ បង្កើត​ឡើង​ដោយ​ខ្លួន​ឯង​ ដោយ​អាច​ដំឡើង​អង្គ​ផ្ទុក​ទិន្នន័យ​របស់​ iPhone 6s ពី​ទំហំ​ ១៦ GB ឡើង​ដល់​ ១២៨ GB។

​ម្ចាស់​គណនី​ដែល​មាន​ឈ្មោះ​ថា​ ​​​Scotty Allen បាន​សម្រេច​កិច្ចការ​ដំឡើង​នេះ​នៅ​ខេត្ត​ Shenzhen ប្រទេស​ចិន​ ដោយ​ទិញ​កុំព្យូទ័រ​យួរ​ដៃ​មួយ​ថ្មី, រក​ទិញ​ Flash Chip រួម​ទាំង​អនុវត្តន៍​ផ្ទាល់​លើ​គ្រឿង​ក្នុង​ iPhone ជា​ច្រើន​ដំណាក់​កាល​ផង​ដែរ។

គួរ​ដឹង​ថា​ការ​ដំឡើង​ទំហំ​អង្គ​ផ្ទុក​ទិន្នន័យ​នេះ​ ជា​របរ​រកស៊ី​ដ៏​ពេញ​និយម​មួយ​នៅ​ខេត្ត​ Shenzhen ប្រទេស​ចិន​ ដោយ​គេ​អាច​ធ្វើ​វា​បាន​យ៉ាង​ងាយ​ស្រួល។ ប៉ុន្តែ​ដោយ​សារ​ Allen ចង់​សាក​ល្បង​ធ្វើ​វា​ដោយ​ខ្លួន​ឯង​ ទើប​ខំ​ពុះពារ​ខ្លាំង​បែប​នេះ៕​

ចុចអាន៖

ប្រភព៖ YouTube   ប្រែ​សម្រួល៖ សុខហេង