Angelina Jolie សរសើរ​ម្ចាស់ក្សត្រី​ Elizabeth មិន​ដាច់​ពី​មាត់

  • 2018-04-10 09:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ Angelina Jolie បាន​បង្ហាញ​ពី​ដំណើរ​ផ្សង​ព្រេង​ថ្មី​មួយ​របស់​នាង នៅ​ក្នុង​វីដេអូ​ឯកសារ​ ដោយ​មាន​ការ​ចូលរួម​​ពី​ម្ចាស់ក្សត្រី Elizabeth របស់​ចក្រភព​អង់គ្លេស វ័យ​៩១​ឆ្នាំ​។

Angelina Jolie និង​ម្ចាស់​ក្សត្រី Elizabeth

នៅ​ក្នុង​កម្មវិធី​របស់​ប៉ុស្តិ៍​ទូរទស្សន៍ ITV “The Queen's Green Planet” បាន​បង្ហាញ​ពី​ Jolie ​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស Namibia ជាមួយ​កូន​ៗ​ទាំង​៦​របស់​នាង ដើម្បី​កិច្ច​ការ​អភិរក្ស​ព្រៃ​នៅ​ទ្វីប​អាហ្វ្រិក។

Angie បាន​និយាយ​នៅ​ក្នុង​វីដេអូ​ឯកសារ​នោះ​ថា​ "សម្រាប់​ពួក​យើង​ការ​ត្រលប់​មក​ទី​នេះ និង​​អាច​និយាយ​ប្រាប់​ទៅ​ក្មេង​ៗ​ថា វាពិត​ជា​សំខាន់​ណាស់​ដែល​យើង​ត្រូវ​តែ​ដាំ​ដើម​ឈើ វា​គឺ​ពិត​ជា​ល្អ​ខ្លាំង​ណាស់។ ម្យ៉ាង​វិញ​ទៀត​ នេះ​ក៏​ជា​សារ​ដ៏​ធំ​មួយ​ដែល​ខ្ញុំ​អាច​ប្រាប់​ទៅ​ដល់​កូនៗ​ខ្ញុំ ហើយ​ក៏​ជា​អ្វី​ដែល​សំខាន់​បំផុត​ដែល​ខ្ញុំ​បាន​រៀន​ពី​ម្ចាស់​ក្សត្រី​និង​ពី​ សារ​របស់​នាង​ផង​ដែរ​។"

​​វីដេអូ​ឯកសារ​នេះ​នឹង​ដាក់​បញ្ចាំង​នៅ​លើ​ប៉ុស្តិ៍​ទូរទស្សន៍​នៅ​ថ្ងៃ​ទី ១៦​ខែ​មេសា​នេះ​។ គូស​បញ្ជាក់​ដែរ​ថា អ្នក​ទាំង​ពីរ​បាន​ជួប​គ្នា​កាល​ពី​ឆ្នាំ ២០១៤ នៅ​ពេល​ដែល Jolie បាន​ទទួល​ពាន​ពី​ ម្ចាស់ក្សត្រី Elizabeth នៅ​ក្នុង​រាជវាំង​ Buckingham Palace សម្រាប់​កិច្ចការ​របស់​នាង ចំពោះ​សេវាកម្ម​គោលការណ៍​នយោបាយ​របស់​ចក្រភព​អង់គ្លេស​ និង​បេសកកម្ម​​ដើម្បី​កម្ចាត់​អំពើ​​ហិង្សា​ផ្លូវ​ភេទ​នៅ​ទីតាំង​សង្គ្រាម។

ដូច្នេះ​ចំពោះ​កិច្ច​ការ​ដែល​នាង​បាន​សហការ​ធ្វើ​ជាមួយ​ម្ចាស់​ក្សត្រី​ គឺ​ពិត​ជា​មាន​សារៈសំខាន់​និង​ចាំ​បាច់​ចំពោះ​ប្រជាជន​ដែល​រស់​នៅ​ទី​នោះ៕

អត្ថបទ៖

ប្រភព៖ People   ប្រែ​សម្រួល៖ ធារ៉ូ