ចម្លែក​មែន! ក្រុម​អ៊ីតាលី​មួយ​នេះ​មាន​កីឡាករ​ពាក់​អាវ​ខុស​គ្នា

  • 2018-04-10 11:07:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​អ្នក​តែង​ឃើញ កីឡាករ​ក្នុង​ក្លឹប​តែ​មួយ​ច្រើន​ពាក់​អាវ​ដូច​ៗ​គ្នា ក្នុង​ការ​ប្រកួត​បាល់ទាត់​ផ្លូវ​ការ។ ទោះ​ជា​យ៉ាង​ណា មាន​ក្លឹប​មួយ​នៅ​អ៊ីតាលី​មិន​បាន​ដូច​នេះ​ទេ កាល​ពី​ប្រកួត​ថ្មីៗ​នេះ។

កីឡាករ​របស់​ក្លឹប Udinese បានពាក់​ឈុត​ខុស​គ្នា ក្នុង​ការ​ប្រកួត​លីគ​កំពូល​អ៊ីតាលី​ពេល​ប៉ះ​ជាមួយ Lazio កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ។

ការណ៍​នេះ​ ធ្វើ​ឡើង​ដើម្បី​ដាក់​ដេញ​ថ្លៃ​អាវ​ខុស​ៗ​គ្នា​ទាំង​នោះ ទុក​សម្រាប់​បរិច្ចាគ​ក្នុង​កម្មវិធី​សប្បុរសធម៌​មួយ។

បណ្ដា​អាវ​ដែល​កីឡាករ Udinese បាន​ពាក់​ក្នុង​អំឡុង​ប្រកួត​នោះ សុទ្ធ​តែ​ជា​ម៉ូត​អាវ​ចាស់ៗ​របស់​ក្លឹប តាំង​ពី​រដូវ​កាល ១៩៩៣/៩៤ មក។ ទោះ​ជា​យ៉ាង​នេះ​ក្ដី ឆ្នូត​ស និង​ខ្មៅ​នៅ​ចំ​កណ្ដាល​អាវ គឺ​ជា​ចំណុច​ដូច​គ្នា​នៃ​អាវ​ទាំង​នោះ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​មើល​ពី​ចម្ងាយ​ហាក់​មាន​សភាព​ដូច​គ្នា។

ឈុត Udinese រដូវកាល​ ២០១៧/១៨
អាវខុសៗគ្នាដែល​កីឡាករ Udinese បានពាក់ និងលទ្ធផលនៃការដេញថ្លៃ

សូម​បញ្ជាក់​ផង​ដែរ Udinese បាន​ប្រកួត​ជាមួយ Lazio កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ ហើយ​បាន​ចាញ់​ក្នុង​លទ្ធផល ១ ទល់​នឹង ២។ បរាជ័យ​នេះ​ធ្វើ​ឲ្យ​ក្លឹប​ឈរ​លេខ ១៣ មាន ៦​ពិន្ទុ​ឃ្លាត​ពី​តំបន់​កាត់​ចោល៕

ប្រភព៖ Four Four Two   ប្រែ​សម្រួល៖ ហ៊ីម រស្មី