តារា​សម្ដែង​ Joo Won ទម្លាយ​ខ្ទេច​ពី​ចរិត​ពិត​របស់​ G-Dragon ក្នុង​ជួរ​កង​ទ័ព​​

  • 2018-04-10 12:41:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មី​ៗ​នេះ​ តារា​សម្ដែង​ Joo Won បាន​ទៅ​ស្វាគមន៍​អ្នក​គាំទ្រ​នៅ​ក្នុង​កម្មវិធី​វិទ្យុ​មួយ​ ឆ្លៀត​ក្នុង​ឱកាស​នេះ​ តារា​សម្ដែង​រូប​នេះ​ក៏​បាន​និយាយ​ពី​ចរិត​ពិត​របស់​តារា​ចម្រៀង​ G-Dragon ក្នុង​ជួរ​កង​ទ័ព​ដែរ​ ព្រោះ​តារា​ទាំង​ពីរ​នេះ​​ធ្វើ​ការ​នៅ​ផ្នែក​ជាមួយ​គ្នា​។

ជាក់ស្ដែង​ តារា​សម្ដែង​ Joo Won បាន​ប្រកាស​តាម​វិទ្យុ​ថា​ រូប​លោក​ពិត​ជា​ស្ងើច​សរសើរ​ចរិត​តារា​ចម្រៀង​ G-Dragon ពេល​ធ្វើ​ការ​ក្នុង​កង​ទាហាន​ណាស់​។

“ទោះ​ជា​អ្នក​ដែល​មិន​ស្និទ្ធ​នឹង​តារា​រូប​នេះ​ ក៏​ពួកគេ​អាច​ដឹង​ថា​​ Kwon Jiyong (ឈ្មោះ​ពិត​របស់​ G-Dragon)​ មិន​ឆ្មើង​ឆ្មៃ​ ហើយ​ចិត្ត​ល្អ​ខ្លាំង​"។ នេះ​ជា​ការ​ឲ្យ​ដឹង​ពី​តារា​សម្ដែង Joo Won ។

ជាចុងក្រោយ​ រៀម​ច្បង​ក្នុង​ជួរ​កង​ទ័ព​របស់​ G-Dragon រូប​នេះ​បាន​អះ​អាង​ថា​ តារា​ក្នុង​ក្រុម​ BIG BANGរូប​នេះ​ ​ពិត​ជា​ខិត​ខំ​ធ្វើ​ណាស់​ ហើយ​នៅ​បញ្ជាក់​ទៀត​ថា​ G-Dragon គឺ​ជា​កង​ទ័ព​គួរ​ឲ្យ​ស្ងប់​ស្ញែង​មួយ​រូប​ក្នុង​ជួរ​កង​ទ័ព​តែ​ម្ដង​។

សូម​បញ្ជាក់​ផង​ដែរ​ តារា​សម្ដែង​ Joo Won គឺ​ជំនួយ​ការ​គ្រូ​បង្វឹក​ក្នុង​ផ្នែក​ "​White Skull” ដែល​ជា​ផ្នែក​តារា​ចម្រៀង​ G-Dragon កំពុង​បំពេញ​កាតព្វកិច្ច​៕

ប្រភព៖ Koreaboo | kstarlive   ប្រែ​សម្រួល៖ ម៉េង សុខហួយ

អត្ថបទពេញនិយម