ព្រឹក​នេះ សំនៀង និង ផល្គុន​ប៉ះ​ទួរមេនីស្ថាន​ដែល​ធ្លាប់​បាន​បំបាក់​ពីរ​ដង​ហើយ

  • 2014-09-20 16:52:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វេលា​ម៉ោង​១០​កន្លះ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ កីឡាករ​វាយ​កូន​បាល់​ជម្រើស​ជាតិ​កម្ពុជា ឡុង សំនៀន និង​ ម៉ម ផល្គុន នឹង​ចាប់​ផ្តើម​ការ​ប្រកួត​លើក​ដំបូង​របស់​ខ្លួន​ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ី Asian Games លើក​ទី​១៧ នៅ​ទី​ក្រុង Inchoen ប្រទេស​កូរ៉េ​ខាង​ត្បូង។

 

តាម​ការ​ឲ្យ​ដឹង​ពី​ប្រភព​NOCC ថា កីឡាករ​កម្ពុជា​ទាំង​ពីរ​នាក់​នេះ​នឹង​ប៉ះ​ជម្រើស​ជាតិ​ទួរមេនីស្ថាន​​ដែល​ក្រុម​កម្ពុជា​ធ្លាប់​បាន​បំបាក់​ពីរ​ដង​ហើយ​សម្រាប់​​ព្រឹត្តិការណ៍ Davis Cup ឆ្នាំ​២០១៣ និង​២០១៤។

កីឡាករ​កម្ពុជា​ទាំង​៣​នាក់​កំពុង​ហ្វឹកហាត់

គ្រូ​បង្វឹក​ជម្រើស​ជាតិ​លោក Braen Anaeiros ​លើក​ឡើង​ថា ៖«​នេះ​ជា​ព្រឹត្តិការណ៍​ Asian Games មិន​ងាយ​ដូច​លើក​មុន​ទេ ពិត​ណាស់​យើង​បាន​​បំបាក់​គេ​ពីរ​ដង​ហើយ តែ​យើង​មិន​គិត​ថា ពួក​គេ​ដូច​លើក​មុន​ទេ តែ​​យើង​សង្ឃឹម​ថា យើង​ទទួល​បាន​ជ័យជម្នះ​ការ​ប្រកួត​នេះ»។

 

ឡុង សំនៀង​ត្រូវ​បើក​ការ​ប្រកួត​វេលា​ម៉ោង​​១០​កន្លះ​ព្រឹក​នេះ ហើយ​បន្ទាប់​មក ម៉ម ផល្គុន​នឹង​ប្រកួត​បន្ត។ ពួក​គេ​ទាំង​ពីរ​នាក់​នឹង​ចាប់​ដៃ​គ្នា​ប្រកួត​ក្នុង​វិញ្ញាសា​គូ​បុរស​បន្ទាប់​ទៀត។

 

សម្រាប់​កីឡា​វាយ​កូន​បាល់​ កម្ពុជា​បាន​បញ្ជូន​អត្តពលិក​របស់​ខ្លួន​តែ​៣​នាក់​ប៉ុណ្ណោះ​គឺ ឡុង សំនៀន ម៉ម ផល្គុន និង​កីឡា​ការិនី​ខ្មែរ-បារាំង Andrea Ka៕

 

លទ្ធផល​យ៉ាង​ណា Sabay នឹង​ផ្សាយ​ជូន​បន្ត​បន្ទាប់​ទៀត។

 

អត្ថបទ៖ ជាន ចាន់រ៉ា