ឪពុក-ម្ដាយ គួរ​ធ្វើ​រឿង៤យ៉ាងនេះ ដើម្បី​ឲ្យ​កូនចេះសន្សំលុយ​តាំង​ពីនៅតូចៗ

  • 2018-04-11 02:48:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាណាព្យាបាល​ទាំងអស់​តែង ប្រាថ្នា​ចង់ ឃើញ​កូន​មាន អត្តចរិត​ល្អ​ និង មាន​ចំណេះដឹង ខ្ពស់។ បន្ថែម​មួយ ចំណុច​ទៀត​ គំនិត​សន្សំសំចៃ​លុយកាក់​ ​គឺជា អ្វី​ដែល​ឪពុកម្ដាយ​រឹតតែ ចង់បាន​ ​ដើម្បី​កុំឲ្យ ខ្លួន​ពិបាក ឧបត្ថម្ភ​កូន ដល់​ធំ​ និង ជួយ​ឲ្យ កូន​មាន ម្ចាស់ការ​លើ​សេដ្ឋកិច្ច​ខ្លួនឯង​បាន នៅ​ពេល​អនាគត ផង​ដែរ។

មាន ៤ចំណុចនេះ​ គឺ អាច​ជួយ​ក្មេង​តូចៗ​ ចេះ​ជំនាញ​សន្សំសំចៃ។ Sabayបាន សម្ភាស ​លោក ​កុក​ ថា ​ប្រធាន​ក្រុម​សន្សំប្រាក់​មិត្ត​ជួយមិត្ត​ ជម្រាបជូន​លម្អិត​នូវ ចំណុច​នីមួយៗ៖

១. គ្រប់គ្រង​ពេលទំនេរ​ដោយ​នាំ កូន​ធ្វើ​រឿង​មានប្រយោជន៍

អ្វី​ទៅ​ដែល ហៅថា​រឿង​មានប្រយោជន៍?​ ពេលទំនេរ​ថ្ងៃ​ឈប់សម្រាក ​ឬ​ចុង​សប្ដាហ៍​​​ឪពុកម្ដាយ​គួរ​ចំណាយ​ពេលវេលា​នាំ​កូនៗ​ទៅ​ចូលរួម​កម្មវិធី​នានា​ ពិសេស​បង្រៀន​គេ​ឲ្យ​ចេះ​ស្គាល់​បរិយាកាស​ក្នុង​សង្គម។ អ្នក​អាច​កាត់បន្ថយ​ ការ​នាំ​កូន​ទៅលេង​តែ​តាម​ផ្សារ​ទំនើប​ ឬ កន្លែង​កម្សាន្ត​ពេក​ ដើម្បីកុំឲ្យ កូន​ផ្ដោតអារម្មណ៍ទៅ​លើ ការ​ទារ​ទិញ​របស់​នេះ​ របស់​នោះ​ តាម​ចិត្ត​ និង​បន្ថយ​កម្សួល​នៃ សម្ភារៈ​និយម​របស់​កុមារ។

២. នាំ កូន​ចូលរួម សិក្ខាសាលា​ពី​របៀប​គ្រប់គ្រង​លុយ

ការចូលរួម​សិក្ខាសាលា​នានា​ គឺជា ចំណុច​ល្អ។ បើ​បាន​ទៅ​ចូលរួម​វគ្គ​និយាយ ពី​រឿង​លុយ​ទៀត​រឹតតែ ពិសេស​ ហើយ ភាគច្រើន​ មិន​ចាំបាច់​ចំណាយ​លុយ​ចូលរួម​ទេ។​ នេះ​ជា​ជ្រុង​មួយ​ នៃ​ការ​បន្សាំ​គំនិត​កូន​របស់ អ្នក​ ដែល​ចេះ​តែ​ចាយ​​ចេះតែ​ទារ​លុយ​ដូច ព្យុះ​ឥត​សំចៃ​ ហើយ​ងាក​មក​ស្រលាញ់​ការ​សន្សែសន្សំ​វិញ។​ ក្នុង សិក្ខាសាលា​គឺជា​ឱកាស ល្អ​មួយ​ដែល​អាច​ឲ្យ​កូន​អ្នក​បាន​ជួប​​ស្ដាប់បាន​រាល់​ខ្លឹមសារ​ នៃ​ការ​ផ្លាស់ប្ដូរ​បទ ពិសោធ​របស់​បុគ្គល​ជោគជ័យ​ជាច្រើន​ទៀត។

៣. បណ្ដុះ​គំនិត​សន្សំ លុយ​ជានិច្ច

មុន​សម្រេចចិត្ត​ដក លុយ​ទិញ​អ្វីមួយ​ ឪពុក ម្ដាយ គួរ​​ចំណាយ​ពេលខ្លះ​រំលឹក​កូន​នូវ​ការ​សន្សំសំចៃ។ ស្ដាប់​ទៅ​ដូចជា​ពិបាក​ តែ​បើ​យើង​ឧស្សាហ៍​ប្រើ​វិធី​នេះ​គឺ ល្អ​បំផុត​មួយ ​ក្នុង​ការ ​ព​ញាក់​ស្មារតី​កូន​របស់​អ្នក។

៤. ផ្ដល់​ភាព​ជា​គំរូ​ល្អ​ទាក់ទង​ការ ចាយ​លុយ

ឪពុកម្ដាយ​ត្រូវ ច្បាស់​ខ្លួនឯង​ថា មាន​ចំណុច​នេះ​ហើយ​ឬនៅ?​ មាន​ផែនការ​មេ​សម្រាប់​ចំណាយ​ល្អ​ហើយ ឬនៅ? បើ​មាន​ស្រាប់ហើយ​ គឺ​អាច​ជា​មធ្យោបាយ ល្អ​ជួយជ្រោមជ្រែង​ទឹកចិត្ត​កូន ឲ្យ​ចេះ​ស្តាយ​លុយ​ ជាជាង​ចំណាយ​ខ្ជះខ្ជាយ​ឥត​ទិស​តំបន់។​ ឪពុកម្ដាយ​ត្រូវតែ​ជា ជន​គំរូ​ដំបូង​គេ​ មុននឹង​ណែនាំ​ការ​សន្សំ​ដល់​កូន។

អត្ថបទ៖ ពៅ រក្សា​​