​​គ្រូ​បឹង​កេត​៖ ល្ងាច​នេះ​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​ចាញ់​ច្រើន​គ្រាប់​ដូច​ជើង​ទី​១

  • 2018-04-11 03:38:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក កែវ កុសល​ គ្រូ​បង្វឹក​បឹង​កេត​បាន​អះអាង​ថា Ceres–Negros ដែល​ត្រូវ​ប៉ះ​​គ្នា​ម៉ោង ៦:៣០ ​ល្ងាច​នេះ​គឺ​ល្អ​ជាង​ក្រុម​របស់​ខ្លួន​សឹង​​គ្រប់​ចំណុច សម្រាប់​ការ​ប្រកួត​ជើង​ទី​២ នៃ​​ព្រឹត្តិការណ៍ AFC Cup 2018 វគ្គ​សន្សំ​ពិន្ទុ​តាម​ពូល F នៅ​ពហុ​កីឡដ្ឋាន​ជាតិ។

​​គ្រូ​បង្វឹក​ខាង​លើ​បាន​ឲ្យ​ដឹង​ថា ចំណុច​ល្អ​របស់​ Ceres–Negros ​គឺ​មាន សមត្ថភាព​កីឡាករ​​ម្នាក់ៗ​ល្អ​ ​មាន​បច្ចេកទេស​​​បោះ​បាល់​ឲ្យ​​គ្នា​ច្បាស់ បម្លាស់ទី​លឿន កាយសម្បទា ​​ព្រម​ទាំង​កម្លាំង។ សម្រាប់​ការ​ប្រកួត​​ល្ងាច​នេះ​ក្ដី​រំពឹង​របស់​លោក​គឺ​ធ្វើ​យ៉ាង​ឲ្យ​បាន​ល្អ​ជាង​ការ​ប្រកួត​លើក​ទី​១ ដែល​ចាញ់​ ៩ គ្រាប់​មក​ចាញ់​តិច​គ្រាប់​ ឬ​អាច​ស្មើ និង​ឈ្នះ​ការ​ប្រកួត​កាន់​តែ​ប្រសើរ។

​​បើ​​មើល​ទៅ​លើ​ពិន្ទុ​បឹង​កេត​ស្ទើរ​អស់​ឱកាស​ឡើង​ទៅ​វគ្គ​បន្ត​ទៅ​ហើយ ពោល​គឺ​ក្រុម​របស់​កម្ពុជា​មួយ​នេះ​ទើប​ទទួល​បាន ៣ ពិន្ទុ​ប៉ុណ្ណោះ​ខណៈ Ceres–Negros ​មាន​ ១០ ពិន្ទុ​ស្ថិត​នៅ​លេខ ១ ស្រប​ពេល​ក្រុម​លេខ​២គឺ Home United មាន ៧ ពិន្ទុ​។ ដូច្នេះ​មាន​ន័យ​ថា បើ​សិន​​បឹង​កេត​ចាញ់​ឬ​ស្មើ​​ល្ងាច​នេះ​គឺ​អស់​ឱកាស​ឡើង​ទៅ​វគ្គ​បន្ត ​ដំណាល​គ្នា​នោះ​បើ​សិន Home United ឈ្នះ​ការ​ប្រកួត​ល្ងាច​នេះ​ទៅ​លើ​ក្រុម Shan United ​នោះ​គឺ​បឹង​កេត​ក៏​អស់​ឱកាស​ដូច​គ្នា​ បើ​ទោះ​បឹង​កេត​ឈ្នះ​ការ​ប្រកួត​ល្ងាច​នេះ​ក៏​ដោយ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម