គ្រូ Juventus ថា ក្រុម​ខ្លួន​មាន​ឱកាស​តិច​​ណាស់​ទៅ​វគ្គ​បន្ត

  • 2018-04-11 07:37:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Massimiliano Allegri អ្នក​ចាត់​ការ​របស់​ក្លឹប Juventus បាន​និយាយ​មុន​ការ​ប្រកួត​យប់​នេះ​ថា ការ​ចាញ់​កាល​ពី​ជើង​ទី​មួយ​ក្រោម​ស្នៀត Real Madrid ៣-០ សេះបង្កង់​មាន​​ភាគ​រយ​តិច​អាច​ទៅ​វគ្គ​ Semi-Final។

Madrid​ នឹង​ត្រូវ​បើក​ទ្វា​កីឡដ្ឋាន Santiago Bernabéu ស្វាគមន៍ Juventus ជើង​ទី​ពីរ​រាត្រី​នេះ​ម៉ោង​១:៤៥​នាទី។ មុន​កា​ប្រកួត​មក​ដល់​លោកAllegri ហាក់​មិន​សូវ​មាន​សង្ឃឹម​ច្រើន​ក្នុង​ការ​វាយ​បក​​យក​ឈ្នះ​ក្រុម​លោក Zinedine Zidane។

ក្នុង​សន្និសីទកាសែតAllegri និយាយ​ថា៖ ​“ពួក​យើង​ត្រូវ​រក​៣​គ្រាប់​សង​វិញ។​ វា​ជា​លទ្ធផល​​ពិបាក​មួយ។ ពួក​យើង​ត្រូវ​​តែ​លេង​​​​​ឲ្យ​ល្អ​ បំផុត ជាមួយ​​ក្រុម​​ដែល​ល្អ​​មួយ ប្រសិន​ជា​ចង់​បាន​លទ្ធផល​វិជ្ជមាន។ ពួក​យើង​មាន​ឱកាស​តិចតួច ក្នុង​ការ​ទៅ​វគ្គ​បន្ត។ កាល​ពី​ជើង​ទីមួយ​ គ្មាន​នរណា​ម្នាក់​រំពឹង​ថា​ ពួក​យើង​របូត​គ្រាប់​បាល់​ត្រឹម​២​នាទី​ទេ ដូច្នេះ​ពួក​យើង​មិន​អាច​ធ្វើ​ឲ្យ​ធ្វេសប្រហែស​ដូច​ហ្នឹង​ទៀត​ទេ។ យ៉ាងណាក្នុង​បាល់ទាត់ អ្វី​ៗ​អាច​កើត​ឡើង​បាន​គ្រប់​ពេល"។

១១​នាក់​របស់​ក្រុម​ទាំង​ពីរ​យប់​នេះ៖

Real Madrid៖ Navas; Carvajal, Casemiro, Varane, Marcelo; Kovačić, Modrić, Kroos; Isco, Ronaldo, Benzema

របួស៖* Nacho, Ramos (ជាប់​បម្រាម)

Juventus៖ Buffon; De Sciglio, Benatia, Chiellini, Alex Sandro; Khedira, Pjanić, Matuidi; Cuadrado, Higuaín, Douglas Costa

របួស៖  Dybala , Bentancur (ជាប់​បម្រាម), Bernardeschi , Barzagli៕ ​​

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម