Trailer ទី២ បង្ហាញកាន់តែច្បាស់ពីសាច់រឿង «បាតដៃខ្មៅ»
- 2018-04-11 10:37:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Trailer ទី២ បង្ហាញកាន់តែច្បាស់ពីសាច់រឿង «បាតដៃខ្មៅ»
ចន្លោះមិនឃើញ
ភាពយន្តខ្នាតធំ ដែលប្រិយមិត្តទទឹងរង់ចាំនោះ រឿង «បាតដៃខ្មៅ» បានចេញ Trailer ទី២ មួយទៀតដែល បង្ហាញពីការបង្កើតក្រុមបាតដៃខ្មៅ។ ហើយប្រិយមិត្តពិតជាឆ្ងើហើយ ហេតុអ្វីបានជា រឿងនេះ ដាក់ចំណង ជើង «បាតដៃខ្មៅ» ដូចនេះ។
ជិតចាក់បញ្ចាំងលើរោងភាពយន្តទំនើប ទាំងអស់នៅភ្នំពេញ ក្នុងពេលឆាប់ៗនេះហើយ។
រឿង «បាតដៃខ្មៅ» នេះរៀបរាប់ពី ចិត្តដែលស្រលាញ់តន្រ្តីរបស់មិត្តភក្តិទាំង៥នាក់ ហើយមិត្តភ័ក្តប្រាំនាក់នេះ ដូចជាម្រាមដៃទាំង ៥ ដូចនេះដែរ។ ក្រុមនេះមានការតស៊ូ និងទស្សនៈ ដើម្បីអនាគតក្រុម ហើយពួកគេក៏បានផ្តល់ជោគជ័យមែន ប៉ុន្តែរឿងវាមិនងាយស្រួលដូចអ្នកគិតនោះទេមើលទៅ។
ភាពយន្តថ្មីនេះ ពិតជាលាក់បានជិតល្អណាស់ព្រោះទស្សនា Trailer ថ្មីនេះ ជាង ១០ ដងនៅតែមិនទាន់ដឹងឱ្យប្រាកដថា ក្រុម «បាតដៃខ្មៅ» នេះនឹងទៅជាបែបណានោះទេ។ បើប្រិយចង់ដឹងច្បាស់ថា សាច់រឿងនេះនឹងទៅជាយ៉ាងកុំភ្លេចទស្សនា Trailer ទី២របស់រឿង «បាតដៃខ្មៅ» ខាងក្រោមនេះ៖
សូមតាមដានព័ត៌មានលម្អិតជាមួយ ហ្វេបប៊ុកផេក «បាតដៃខ្មៅ»