Chiellini បង្ហាញ​កាយវិការ សួរ​កីឡាករ Real ថា ឲ្យ​លុយ​អាជ្ញាកណ្ដាល​ប៉ុន្មាន​?

  • 2018-04-12 02:47:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ​​កណ្ដាល​របស់ Juventus កីឡាករ​ Giorgio Chiellini បាន​បង្ហាញ​ការ​មិន​ពេញ​ចិត្ត​​ចំពោះ​លោក​អាជ្ញាកណ្ដាលMichael Oliver ដែល​ផ្ដល់​បាល់​ប៉េណាល់ទី​​ទៅ​ឲ្យ​ Real Madrid នៅ​ចុងម៉ោង​កាល​ពី​យប់​មិញ។

Cristiano Ronaldo បាន​ទាត់​ប៉េណាល់ទី​ចុងម៉ោង​ ផ្ដាច់​ក្ដី​សង្ឃឹម​ក្រុម​មក​ពី​អ៊ីតាលី​មិន​អាច​ទៅ​វគ្គ​បន្ត ខណៈ Chiellini បង្ហាញ​កាយវិការ​គ្រវី​លុយ ចង់​សួរ​ទៅ​កាន់​កីឡាករ​ខាង Madrid ថា តើ​បាន​ឲ្យ​លុយ​ទៅ​អាជ្ញាកណ្ដាល​ប៉ុន្មាន ដើម្បី​ជួយ​បែប​នេះ?

ក្រោយ​ចប់​ការ​ប្រកួត Chiellini បាន​ប្រាប់​ទូរទស្សន៍​អ៊ីតាលី​មួយ​ថា៖ "វា​គឺ​ជា​ការ​ប្លន់​​ដ៏​សាហាវ​ ខ្ញុំ​មាន​ជា​ឈឺ​ចាប់​ក្នុង​អាជីព​ណាស់។ វា​ពិត​ជា​ជាក់​ស្ដែង​​ Real Madrid តែងតែ​ចំណេញ​នៅ Champions Leagu ហើយ​ពួក​គេ​មិន​ដែល​ធ្លាក់​ទៅ​ណា​ទេ។ ក្លឹប Bayern Munich នៅ​តែ​ចងចាំ​ អ្វី​ដែល​បាន​កើត​ឡើង​ឆ្នាំ​មុន"៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ