ទោះ​ឈ្នះ ៤-០ គ្រូ Ceres ​​មើល​ឃើញ ២ ចំណុច​​​​ជា​បញ្ហា​សម្រាប់​ក្រុម​ខ្លួន

  • 2018-04-12 03:59:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Risto Vidaković គ្រូ​បង្វឹក​របស់​ក្រុម Ceres–Negros ​មើល​ឃើញ​​កត្តា​ពីរ​ចំណុច​ ដែល​ជា​បញ្ហា​សម្រាប់​ក្រុម​របស់​ខ្លួន​កាល​ពី​ម្សិល​មិញ​នេះ បើ​ទោះ​ឈ្នះ​ការ​ប្រកួត​ទៅ​លើ​បឹង​កេត ៤-០ ​ក្ដី សម្រាប់​ការ​ប្រកួត​ AFC Cup 2018 នៅ​​ពហុ​កីឡដ្ឋាន​ជាតិ។

លោក Risto Vidaković

​គ្រូ​បង្វឹក​សញ្ជាតិ​សែប​​រូប​នេះ​បាន​​ឲ្យ​ដឹង​ថា អាកាស​ធាតុ​ក្ដៅ ​និង​កត្តា​ទីលាន​សិប្បនិមិត្ត​ ជា​បញ្ហា​ខ្លះ​ៗ​ ​សម្រាប់​ក្រុម​របស់​លោក​ម្សិល​មិញ​នេះ។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​​លោក​បាន​ឃើញ​កូន​ក្រុម​របស់​​ខ្លួន​លេង​ដោយ​មាន​ទំនុក​ចិត្ត​​ និង​អាច​ធ្វើ​បាន​ល្អ​។

​លោក​បន្ថែម​ថា មិន​គិត​ទៅ​លើ​​ចំនួន​​គ្រាប់​បាល់​តិច​ឬ​ច្រើន​ឡើយ ចំណុច​នេះ​វា​អាស្រ័យ​លើ​សំណាង​គួបផ្សំ​​។ ​ក្រោយ​យក​ឈ្នះ​បឹង​កេត​ ៤-០​យប់​មិញ​ក្រុម​របស់​ហ្វីលីពីន​មួយ​នេះ​​ ស្ថិត​នៅ​កំពូល​តារាង​​ដោយ​មាន ១៣ ពិន្ទុ ខណៈ​ក្រុម​លេខ ២ បច្ចុប្បន្ន​គឺ Home United មាន ១០ ពិន្ទុ៕ ​​​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទថ្មី