ព្រោះ​រឿង​ស័ក្ដិ​៤ អាជ្ញាកណ្ដាល​ ឃឹម​ សុជាតិ​ ចាញ់​បោក​គេ​អស់​ជាង​ ១ពាន់​ដុល្លារ​

  • 2018-04-12 08:19:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​អាជ្ញាកណ្ដាល​ប្រដាល់​គុន​ខ្មែរ​ប្រចាំ​នៅ​សង្វៀន​បាយ័ន​ ឃឹម​ សុជាតិ​ បាន​ចាញ់​បោក​ប្រាក់​គេ​អស់​សរុប​ជាង​ ១ពាន់​ដុល្លារ​ នេះ​បើ​តាម​ការ​លើក​ឡើង​តាម​វិដេអូ​ឡាយ​ (TVFB)​ ​ក្នុង​ប៉ុស្តិ៍​នគរបាល​ខណ្ឌ​ឬស្សីកែវ​ មុន​នេះ។​ អាជ្ញាកណ្ដាល​រហស្សនាម​មាឌ​ល្អិត​រូប​តែ​រហ័ស​រូប​នេះ​ បញ្ជាក់​ថា​ មាន​នារី​ជា​ជន​ឆបោក​ម្នាក់​បាន​ក្លែង​បន្លំ​ឈ្មោះ​លោក​ជំទាវ​ ហ៊ុន​ ស៊ីណាត​ មក​បោក​ប្រាស់​ថា​ជួយ​ជន​ក្រីក្រ​ដូច​ជា​រូប​លោក។​ ក្នុង​នោះ​ជន​ឆបោក​ខាង​លើ​ សន្យា​ថា​នឹង​ជួយ​ឲ្យ​ក្រប​ខណ្ឌ​រដ្ឋ​(ទាហាន​ស័ក្ដិ​៤)​ សន្យា​ឲ្យ​ផ្ទះ​ សន្យា​ផ្ទេរ​ដី​២​កន្លែង​ ប៉ុន្តែ​ធាតុ​ពិត​ប្រាស់​ និង​បញ្ចុះបញ្ចូល​ឲ្យ​លោក​ផ្ញើ​លុយ​ទៅ​ឲ្យ​ប៉ុណ្ណោះ។​

រំលឹក​ដែរ​ថា​លោក​ ឃឹម​ សុជាតិ​ ជា​អាជ្ញាកណ្ដាល​ប្រដាល់​គុន​ខ្មែរ​ ប្រចាំ​នៅ​សង្វៀន​បាយ័ន​ ហើយ​នៅ​ពេល​មាន​ការ​ប្រកួត​ធំៗ​នៅ​កម្ពុជា​ ឬ​ព្រឹត្តិការណ៍​ប្រកួត​ថ្នាក់​ជាតិ​ផ្សេងៗ​ តែងតែ​ឃើញ​វត្តមាន​លោក​ជា​និច្ច​ អាច​ថា​ជា​អាជ្ញាកណ្ដាល​ជួរ​ពេល​បច្ចុប្បន្ន​ផង​ដែរ៕​

អត្ថបទ៖ នួន ស៊ីណា​