កុំ​ឲ្យ​ចាញ់​ចិត្ត iPhone X មើល​គំរូ​រាង ZTE ម៉ូឌែល​ថ្មី លេង​ស្នាម​ឆក​ទាំង​លើ​ទាំង​ក្រោម

  • 2018-04-20 03:52:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំណែ​កូដ​ថ្មី​នៃ​ស្មាតហ្វូន​ជំនាន់​ក្រោយ​របស់ ZTE ត្រូវ​បាន​គេ​ទម្លាយ​ចេញ​ក្រោម​ឈ្មោះ Iceberg ដោយ​មាន​លក្ខណៈ​ពិសេស​ការ​ប្រើប្រាស់​ស្នាម​ឆក​កណ្តាល​ទាំង​ផ្នែក​ខាង​លើ​និង​ក្រោម​អេក្រង់។​ តាម​ការ​សង្កេត​ឃើញ​ភាព​ពេញ​និយម​ចេញ​ពី​ iPhone X ក៏​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ប្រទេស​ចិន​មួយ​នេះ បន្ថែម​ភាព​ច្នៃប្រឌិត​កាន់​តែ​ប្លែក​មួយ​កម្រិត​ទៀត។​

ប្រភព​មួយ​បាន​ឲ្យ​ដឹង​ថា​ស្នាម​ឆក​ទាំង​ពីរ​ជាប់​លើ​អេក្រង់​គឺ​ទីតាំង​ផ្ទុក​នូវ​រន្ធ​បញ្ចេញ​សំឡេង (Speaker) ដែល​ត្រូវ​ប៉ាន់​សម្រាប់​អ្នក​ចូលចិត្ត​ស្តាប់​តន្រ្តី​ឬ​លេង​ហ្គេម​ដោយ​មិន​ប្រើ​កាស។ ជាមួយ​គ្នា​នឹង​រន្ធ​ Earpice (និយាយ​ពេល​ខល​ចេញចូល) និង​គ្រាប់​ Sensor នៃ​កាមេរ៉ា​មុខ​យ៉ាង​ស្រស់ស្អាត។​ ក្រឡេក​ទៅ​ការ​រចនា​តួ​ម៉ាស៊ីន​ក្រោយ អម​ទ្រនាប់​ស្កេន​ខ្ចៅ​ដៃ ជាមួយ​គ្រាប់​កាមេរ៉ា​ភ្លោះ ល្ហិចល្ហៀង​បន្ថែម​បច្ចេកវិទ្យា​សាក​ថ្ម​ឥត​ខ្សែ​ទៀត​ផង។​

ចំពោះ​ការ​បង្ហាញ​ខ្លួន​ពុំ​ត្រូវ​បាន​គេ​បង្ហើប តែ​ត្រឹម​ដឹង​ថា​មាន​រយៈ​ពេល​យូរ​អង្វែង​ទៀត ដោយ​ម៉ូឌែល​នេះ​នឹង​មាន​លក់​ក្នុង​ទីផ្សារ​អាស៊ី, អឺរ៉ុប ក៏​ដូច​ជា​អាមេរិក​ខាង​ជើង​ដែល​ជា​គោលដៅ​ធំ​បំផុត​របស់​ក្រុមហ៊ុន។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ ibtimes   ប្រែ​សម្រួល៖ កៅ រក្សា