ពេទ្យ​ធ្មេញ​ល្បី​ឈ្មោះ​មួយ​ជប់លៀងគម្រប់ ១៩ឆ្នាំ​ ជាមួយ​ការ​បញ្ចុះ​តម្លៃ ៥០%

  • 2018-04-12 10:06:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មន្ទីរ​ព្យាបាល​ធ្មេញ បស្ចិម បាន​​ជួប​ជុំ​បុគ្គលិក​ទាំងអស់ ដើម្បី​ជប់​លៀង​អបអរ​ខួប​លើក​ទី ១៩ឆ្នាំ និង​ឱកាស​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ កាល​ពី​ម្សិលមិញ​នេះ នៅ​សាខា​ផ្លូវ​កម្ពុជា​ក្រោម។

លោក ទេព ណាវី តំណាង​ក្រុម​ប្រឹក្សា​ភិបាល​មន្ទីរ​ព្យាបាល​ធ្មេញ បស្ចិម បាន​និយាយ​ថា បស្ចិម បាន​ចាប់​ផ្ដើម​តាំង​ពី​ឆ្នាំ ១៩៩៩ ពី​កន្លែង​ព្យាបាល​ធ្មេញ​តូច​មួយ ហើយ​ពង្រីក​មក​ដល់​សព្វ​ថ្ងៃ ដោយ​មាន​កៅអី​ព្យាបាល​ធ្មេញ​រហូត​ដល់​៥០ និង​មាន​ទីតាំង​ធំៗ ៤ នៅ​ភ្នំពេញ និង​សៀមរាប។

ក្នុង​ឱកាស​គម្រប់ ១៩ឆ្នាំ​នេះ នឹង​ផ្ដល់​ជូន​ពិសេស ដោយ​ពិនិត្យ​សុខភាព​មាត់​ធ្មេញ ពិគ្រោះ​យោបល់​ឥតគិតថ្លៃ និង​បញ្ចុះ​តម្លៃ ៥០%សម្រាប់​ការ​សម្អាតធ្មេញ ចាប់​ពី​ថ្ងៃ​១-៣០ មេសា នៅ​គ្រប់​សាខា​ទាំង​អស់។

ពេទ្យ​ធ្មេញ​មួយ​នេះ មាន​បុគ្គលិក​បំពេញ​ការងារ ១៦០នាក់ និង​ទន្ត​បណ្ឌិត​ខ្មែរ បរទេស ៣៥នាក់ ហើយ​ក៏​ត្រូវ​ទទួល​ស្គាល់​គុណភាព​លំដាប់​អន្តរជាតិ ISO 9001-2008 ពី​ចក្រភព​អង់គ្លេស​កាល​ពី​ឆ្នាំ ២០១១ ផង​ដែរ។

មន្ទីរ​ព្យាបាល​ធ្មេញ បស្ចិម មាន ៤ទីតាំង សាខា​នៅ​បណ្ដោយ​ផ្លូវ​នរោត្តម ជិត​វិមានឯករាជ្យ សាខា​ជិត​ផ្សារ​ទំនើប​សូរិយា និង​សាខា​នៅ​បណ្ដោយ​ផ្លូវ​កម្ពុជា​ក្រោម និង​មួយ​សាខា​ទៀត នៅ​ទី​រួម​ខេត្ត​សៀមរាប។ ព័ត៌មាន​បន្ថែម ទាក់​ទង​លេខ ០១៧ ៣០០ ៣០០ / ០៧០ ៣០០ ៨០០ ឬ​វិបសាយ www.pachemdental.com និង​ផេក​ហ្វេស​បុក Pachem Dental Clinic

ដោយ៖ វិទូ