អត់ដឹងទៅណាថ្ងៃចូលឆ្នាំខ្មែរ អាចទស្សនាភាពយន្តល្បីទាំងបីនេះបាន

  • 2018-04-12 10:33:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់ពិធីបុណ្យចូលឆ្នាំ Soyo បានរៀបចំបង្ហាញភាពយន្តមួយចំនួនសាកសមសម្រាប់អ្នកនៅផ្ទះ សម្រាកកាយ ឬក៏អាចទស្សនាកម្សាន្តក្នុងពេលធ្វើដំណើរកម្សាន្ត បែបស្ងាត់ៗ លំហែលម្នាក់ៗឯង។

ភាពយន្តដែល Soyo ត្រៀមជួនអបអរឆ្នាំថ្មីមានដូចជា រឿង «ផ្ទះគ្រូទាយ» ដែលមានគ្រប់វគ្គតែម្តង នៅលើ កម្មវិធីទូសព្ទទស្សនាភាពយន្តអនឡាញមួយនេះ។ ហើយរឿង «ផ្ទះគ្រូទាយ» នេះក៏ជារឿងភាគ Web Series ដកស្រង់ចេញពីប្រលោម​លោកភ័យរន្ធត់ និពន្ធដោយអ្នកនិពន្ធខ្មែរ និងផលិតឡើងដោយផលិតករ និងអ្នកដឹកនាំវ័យក្មេងទៀតផង។

ទស្សនា Trailer រឿង «ផ្ទះគ្រូទាយ» នៅទីនេះ៖

ភាពយន្ត ដែល Soyo ណែនាំទី ២ មានចំណងជើងថា «គំនូស ៤៩» ដែលជាភាពយន្តសម្តែងដោយ លោក គូម៉ា និងកញ្ញា ម៉ៅ គឹមធីតា ដែលរឿងមួយនេះទើបតែចេញដល់ភាគទី ២ ប៉ុណ្ណោះ។ តែសម្រាប់ពេលចូលឆ្នាំ ភាគថ្មីៗ នឹងចេញផ្សាយជាបន្តបន្ទាប់រៀងរាល់ថ្ងៃសុក្រ ហើយរឿង web series មួយនេះក៏មានតែនៅលើ Soyo តែមួយគត់ផងដែរ។

ទស្សនា Trailer រឿង «គំនូស ៤៩» នៅទីនេះ៖

រីឯភាពយន្តទី ៣ គឺជារឿងភាគថៃ ដែលមានចំណងជើងថា «ពិសោធន៍ស្នេហ៍» ” ដែលនិយាយអំពីជីវិតស្នេហាបែបយុវវ័យ ពោរពេញទៅដោយភាពច្រណែនឈ្នានីស រិះរកល្បិចកិចកលគ្រប់បែបយ៉ាង ដើម្បីធ្វើយ៉ាងណាអាចរស់នៅជាមួយមនុស្សដែលខ្លួនស្រលាញ់បាន។ រឿង “ពិសោធន៍ស្នេហ៍” នឹងចេញផ្សាយភាគថ្មីៗជារៀងរាល់ថ្ងៃច័ន្ទ និង អង្គារ នៅលើកម្មវិធី Soyo តែមួយគត់ផង៕

ទស្សនា Trailer រឿង «ពិសោធន៍ស្នេហ៍» នៅទីនេះ៖

សម្រាប់ប្រិយមិត្តដែលមិនចង់អផ្បុក នៅផ្ទះមិនដឹងធ្វើអ្វី ប្រិយមិត្តមាន Soyo ចាំកំដរគ្រប់ពេលវេលា។ សូមធ្វើការ ដោនឡូតឥឡូវនេះ តាមរយៈlink ខាងក្រោម៖

App Store: https://goo.gl/Fzx11s

Play Store: https://goo.gl/fgJbtB

អត្ថបទ៖ Sunny

អត្ថបទថ្មី