​ទោះ​ធ្លាក់​ពី AFC Cup តែ​​គ្រូ​បឹង​កេត​ថា នឹង​លេង​ដើម្បី​មុខ​មាត់​ជាតិ

  • 2018-04-13 02:06:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក កែវ កុសល គ្រូ​បង្វឹក​ក្រុម​បឹង​កេត​បាន​អះអាង​ថា ក្រុម​របស់​​លោក​​នឹង​ប្រឹងប្រែង​លេង​​​​​​​​ដើម្បី​មុខ​មាត់​ប្រទេស​ជាតិ សម្រាប់​ប្រកួត​ដែល​នៅ​សល់​ បើ​ទោះ​​​ធ្លាក់​​ចេញ​ពី​ព្រឹត្តិការណ៍ AFC Cup 2018 ។

លោក កែវ កុសល

​បឹង​កេត​ និង​ Shan United បាន​ធ្លាក់​ដូច​គ្នា​ពី​ព្រឹត្តិការណ៍​​ពាន​រង្វាន់​ AFC Cup ដោយ​មាន ៣ ពិន្ទុ​​ស្មើ​គ្នា។ ក្រុម​ទាំង​ពីរ​នេះ​​ប្រកួត​បង្គ្រប់​ចិត្ត​​​នៅ​ថ្ងៃ​ទី​២៥ ខែ​មេសា ឆ្នាំ​២០១៨ នៅ​ក្នុង​ទឹក​ដី​របស់​ក្រុម​មីយ៉ាន់ម៉ា។

​លោក កែវ កុសល បាន​ឲ្យ​ដឹង​ថា ​សម្រាប់​​ដៃ​គូ​ Shan United និង​បឹង​កេត​ គឺ​មាន​កម្រិត​ប្រហាក់​ប្រហែល​គ្នា។ ដូច្នេះ​លោក​គិត​ថា អាច​យក​ឈ្នះ​ក្រុម​​របស់​មីយ៉ាន់ម៉ា​មួយ​នេះ​បាន​ ​ទោះ​ការ​ប្រកួត​ធ្វើ​ឡើង​ក្នុង​​ទឹក​ដី​របស់​ Shan​ ក្ដី។

​លោក​បញ្ជាក់​ថា បឹង​កេត នឹង​ប្រឹងប្រែង​​លេង​​យក​ឈ្នះ Shan ដើម្បី​មុខ​មាត់​ប្រទេស​ជាតិ ក្នុង​នាម​ក្រុម​លេង​ដំណាង​កម្ពុជា។ ក្នុង​ចំណោម​ការ​ប្រកួត ៥ លើក​ក្នុង​ពូល​របស់​បឹង​កេត គឺ​​ឈ្នះ​តែ​ម្ដង​គត់​កាល​ប៉ះ Home United នៅ​ទឹក​ដី​កម្ពុជា ដែល​ពេល​នោះ​គឺ​យក​ឈ្នះ ៣-២ ៕ ​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​