ប្រទេស​ទាំង​ ៣៥ នេះ មាន​អត្រា​អ្នក​ប្រើ​អ៊ីនធឺណិត​មិន​ដល់ ២០%​ផង

  • 2018-04-16 12:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិត​ត្រឹម​ខែ​វិច្ឆិកា ឆ្នាំ ២០១៧ បើ​តាម​ក្រុមហ៊ុន​បច្ចេកវិទ្យា​ Akamai ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក ប្រទេស​ទាំង ៣៥ នេះ (ក្នុង​នោះ ២២ មក​ពី​ទ្វីប​អាហ្វ្រិក ៩ មក​ពី​អាស៊ី និង ៤ មក​ពី​អាមេរិក​កណ្ដាល) មាន​អត្រា​អ្នក​ប្រើ​អ៊ីនធឺណិត​មិន​ដល់ ២០%​ផង​ រួម​មាន៖

អាហ្វ្រិក៖ សេណេហ្គាល់ ប៊ូគីណាហ្វាសូ ម៉ាលី ហ្គាណា កូឌីវ័រ ប៊េនី អាល់ហ្សេរី លីប៊ី ស៊ូដង់ អេរីទ្រី អេត្យូពី កាមេរ៉ូន អ៊ូហ្គាន់ដា រ្វ៉ាន់ដា សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ ម៉ាឡាវី ស៊ីមបាបវេ ហ្សំប៊ី ណាមីប៊ី ម៉ាដាហ្គាស្កា ម៉ូសំប៊ិក និង​អង់ហ្គោឡា។

អាស៊ី៖ យេមែន ប៉ាគីស្ថាន ទួរមេនីស្ថាន នេប៉ាល់ ឥណ្ឌា បង់ក្លាដេស ស្រីលង្កា មីយ៉ាន់ម៉ា និង​ឥណ្ឌូណេស៊ី។

អាមេរិក​កណ្ដាល៖ ហ្គាតេម៉ាឡា ហុងឌុយរ៉ាស់ នីការ៉ាហ្គា និង​អែលសាល់វាឌ័រ។

បើ​តាម​ប្រភព​ខាង​លើ មូល​ហេតុ​ដែល​នាំ​ឲ្យ​មាន​អត្រា​នៃ​ការ​ប្រើ​ប្រាស់​តិច​ ក្នុង​បណ្ដា​ប្រទេស​ទាំង​នេះ គឺ​ភាគ​ច្រើន​ដោយ​សារ​ សង្គ្រាម ភាព​ចលាចល​ក្នុង​សង្គម និង​ភាព​ក្រីក្រ។

ដោយ​ឡែក Akamai ក៏​បាន​បង្ហាញ​អំពី​ប្រទេស​មួយ​ចំនួន ដែល​មាន​ការ​រឹត​បន្តឹង​ខ្លាំង​ក្នុង​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត​ដូច​ជា ចិន អារ៉ាប៊ីសាអ៊ូឌីត វៀតណាម រាជាណាចក្រ​អារ៉ាប​រួម ស៊ីរី និង​អេហ្ស៊ីប​ជា​ដើម។

ចំពោះប្រទេស​មួយ​ចំនួន​ទៀត​ដូច​ជា បេឡារូស កូរ៉េ​ខាង​ជើង និង​គុយបា រដ្ឋាភិបាល​មិន​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ខ្លួនប្រើ​ប្រាស់​អ៊ីនធឺណិត៕

ប្រភព៖ telegraph   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទថ្មី