ចំណុច​គួរ​ដឹង​មុន​ការ​ចាប់​ឆ្នោត​ Europa League ល្ងាច​នេះ

  • 2018-04-13 06:46:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ UEFA Europa League វគ្គ៨​​ក្រុម​ចុង​ក្រោយ​បាន​បញ្ចប់​ទាំង​ស្រុង​ត្រឹម​យប់​មិញ​ ខណៈ​ក្រុម​ចំនួន​៤​នឹង​ឡើង​នៅ​វគ្គ​បន្ត​។ ខាង​ក្រោម​គឺ​ព័ត៌មាន​មួយ​ចំនួន​ដែល​ប្រិយមិត្ត​គួរ​ដឹង​មុន​ការ​ចាប់​ឆ្នោត​ល្ងាច​ថ្ងៃ​សុក្រ​នេះ​៖

ទីតាំង​ និង​ពេល​វេលា

ការ​ចាប់​ឆ្នោត​កម្មវិធី​ Europa League នឹង​ធ្វើ​ឡើង​នៅ​ទី​ស្នាក់​ការ​សហព័ន្ធ​បាល់ទាត់​ទ្វីប​អឺរ៉ុប​ UEFA ស្ថិត​នៅ​ទីក្រុង​ Nyon ប្រទេស​ស្វីស​វេលា​ម៉ោង​៦​ល្ងាច​ម៉ោង​កម្ពុជា​ពោល​គឺ​ក្រោយ​ការ​ចាប់​ឆ្នោត​ UEFA Champions League។

ក្រុម​ដែល​មាន​កៅអី

Salzburg (អូទ្រីស) Atletico Madrid (អេស្ប៉ាញ) Arsenal (អង់គ្លេស) និង Marseille (បារាំង)។

លក្ខខណ្ឌ​នៃ​ការ​ចាប់​ឆ្នោត

មិន​ខុស​ពី​វគ្គ​៨​ក្រុម​ទេ​ វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​នេះ​ក្រុម​ទាំងអស់​សុទ្ធ​តែ​មាន​សិទ្ធ​ប៉ះ​គ្នា​ ហើយ​​ក្រុម​ដែល​ចាប់​ឈ្មោះ​បាន​មុន​​ នឹង​លេង​​ជើង​ទី​មួយ​ក្នុង​ទឹកដី។

មើល​ការ​ចាប់​ឆ្នោត

ប្រិយមិត្ត​អ្នក​គាំទ្រ​អាច​ទស្សនា​ការ​ផ្សាយ​ផ្ទាល់​ដោយ​ឥត​គិត​ថ្លៃ​នៅ​លើ​គេហទំព័រ​ UEFA.Com និង​ទំព័រ​បណ្ដាញ​សង្គម​ផ្លូវ​ការ​របស់​ UEFA មាន​ Instagram, Facebook និង​ Twitter។

កាល​បរិច្ឆេទ​ប្រកួត

ការ​ប្រកួត​វគ្គ​៤ក្រុម​ចុង​ក្រោយ​ Europa League ជើង​ទី​មួយ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៦ ខែ​មេសា ហើយ​ជើង​ទី​ពីរ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​៣​ ខែឧសភា ឆ្នាំ​២០១៨៕

ប្រភព៖ UEFA   អត្ថបទ៖ វិរ័ត្ន