កម្រ​ឃើញ​បំផុត! យក​ឧបករណ៍​ប្រើប្រាស់​បុរាណ​ខ្មែរ តុបតែង​ដាច់​កន្ទុយ​ភ្នែក​ផ្អើល​ភ្ញៀវ​ទេសចរ

  • 2018-04-13 08:16:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មានអ្វីប្លែក​សម្រាប់ព្រឹត្តិការណ៍​អង្គរសង្ក្រាន្ត​លើក​ទី ៦​នេះ។ ក្រៅ​ពី​របស់​យក្សៗ​នោះ គេ​សង្កេញ​ឃើញ​ការ​តុប​តែង​លម្អរ​នៅ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត កាន់តែ​ប្លែក​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។ ជាក់​ស្ដែង​នៅ​មុខ​ប្រសាទ​អង្គរ​វត្ត គេ​ឃើញ​មាន​ការ​​តុបតែង​ ដោយ​យក​​ឧបករណ៍​ប្រើប្រាស់​បុរាណ​ខ្មែរ​ និង រំលេច​ដោយ​ទង់ជាតិខ្មែរ អមសងខាង​ផ្លូវ ដើម្បី​ស្វាគមន៍​អ្នក​ចូលរួម​ព្រឹត្តិការណ៍​ដ៏​ធំ​នៅពេល​នេះ។

លោក ថោ ចាន់រិទ្ធិ អ្នក​រាយការណ៍​ព័ត៌មាន​របស់ Sabay បាន​ប្រាប់​ឲ្យ​ដឹង​ថា ក្រុម​ការងារ​អង្គរ​សង្ក្រាន្ត​បាន​ខិតខំ​រៀប​ចំ​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ដើម្បី​តុបតែង​​ ដោយ​បាន​យក​ឧបករណ៍​បុរាណ​ ពី​បណ្ដា​អ្នកភូមិ​ផង និង ក្រសួង​វប្បធម៌​ផង។ សម្ភារៈ​តុបតែ​ងទាំង​នោះ ភាគច្រើន​​​ធ្វើ​ពី​ស្លឹកត្នោត និង​ ឬស្សី។

សូមស្ដាប់​សេចក្ដីលម្អិតពី​ លោក ថោចាន់រិទ្ធិ៖

ចំពោះ​គោល​បំណង​​នៃ​ការ​តុបតែ​ង​នេះ ចង់​បង្ហាញ​ដល់​សាធារណជន ជាពិសេស​ភ្ញៀវ​ទេសចរ​អន្ដរជាតិ ក៏ដូចជា​ប្រាប់​ពិភព​លោក​ថា ឧបករណ៍​ទាំង​នេះ គឺ​ប្រជាជន​ខ្មែរ​បាន​ប្រើប្រាស់​​ជាប្រចាំ អស់កាល​ជាយូរ​អង្វែង​មក​ហើយ។

ចង់​ដឹង​ថា ការ​តុបតែង​នោះ ស្អាត និង​មាន​សម្ភារៈ​ប្រើប្រាស់​អ្វីខ្លះ សូម​ទស្សនា​រូបភាព​ខាងក្រោម៖

អត្ថបទ៖ ប៊ិន ប៊ុណ្ណា