ក្រៅពី​នាយករដ្ឋមន្ត្រីថៃ Pope និង​ Bella ក៏មាន​អ្នកប៉ងចង់ចាក់ទឹកលើដៃឲ្យដែរ

  • 2018-04-13 09:34:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាយក​រដ្ឋមន្ត្រី​ប្រាយុទ្ធ​ ចាន់​អូឆា គឺ​ជា​បុគ្គល​មាន​ប្រជាប្រិយភាព​ជាង​គេ​ក្នុង​ប្រទេស​ថៃ ដែល​ប្រជា​ជន​ថៃ​ ចង់​ចាក់​ទឹក​សុំ​ក្ដី​សុខ​លើ​ដៃ​ ដើម្បី​ប្រារព្ធ​សង្ក្រាន្ត​ឆ្នាំ​ថ្មី ប៉ុន្តែ​ក្រៅពី​លោក ក៏​មាន​តារា​ប្រុស​ស្រី​២រូបទៀត​ដែរ គឺ​ Pope Thanawat និង​ Bella Ranee។

បើ​លើ​សម្រង់​ស្ថិតិ​ពី​ការ​បោះឆ្នោត​លើ​ប្រព័ន្ធ​អនឡាញ​បាន​បង្ហាញ​ថា​ មាន​មនុស្ស​ជា​ច្រើន​ដែល​ជា​ច្រើន​ក្នុង​ប្រទេស​ថៃ​ ចង់​ចាក់​ទឹក​លើ​ដៃ​សុំ​សេចក្ដី​សុខ​ជូន​ចំពោះ​ នាយក​រដ្ឋមន្ត្រី​របស់​ប្រទេស​ លោក​ប្រាយុទ្ធ​ ចាន់​អូឆា។ អ្វី​ដែល​កាន់​តែ​ពិសេស​ ក៏​នៅ​មាន​បុគ្គល​ ២​រូប​កំពុង​មាន​ការ​គាំទ្រ​ខ្លាំង​នា​ពេល​ថ្មីៗ​នេះ​ គឺ​តួ​ឯក​ប្រុសស្រី​ក្នុង​រឿង​ "បុព្វេសន្និវាស” Pope Thanawat និង​ Bella Ranee។

អ្នក​ទាំង​ ២​ត្រូវ​បាន​មហាជន​ជា​ច្រើន​ចង់​ចាក់​ទឹក​បង្ហូរ​លើ​ដៃ​ឲ្យ​ ក្នុង​បំណង​បង្ហាញ​ក្ដី​ស្រឡាញ់​ និង​គោរព។ នេះ​ជា​កិត្តិយស​ដ៏​ធំធេង​ ក្រោយ​ទទួល​ជោគជ័យ​ក្រាស់​ក្រែល​ តាម​រយៈ​ការ​សម្ដែង​ក្នុង​រឿង​ "បុព្វេសន្និវាស”៕

ប្រភព៖ lasvegasnews   ប្រែ​សម្រួល៖ យី សុធារី