ក្នុង​ប្រកួត​Europa League យប់​មិញ​មាន​ពីរ​ក្លឹប​ មាន​វាសនា​ដូច​ Barca

  • 2018-04-13 12:13:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​ទោះ​ជា​ឈ្នះ ៤-១ ក្នុង​ជំនួប​ជើង​ទី ១ ក្លឹប Barcelona ត្រូវ​បាន​ក្លឹប​អ៊ីតាលី Roma វាយ​បក​ទម្លាក់​ក្នុង​លទ្ធផល​ ៣-០ កាល​ពី​ប្រកួត​ជើង​ទី ២ Champions League វគ្គ ៨​ក្រុម កាល​ពី​ពេល​ថ្មីៗ​នេះ។ ក្រឡេក​មើល​ក្នុង​ប្រកួត​ Europa League យប់​មិញ​វិញ ក៏​មាន​ពីរ​ក្លឹប​ដែរ​ ដែល​បាន​ជួប​ការ​វាយ​បក​ទម្លាក់​ បើ​ទោះ​ជា​បាន​ឈ្នះ​កាល​ពី​ប្រកួត​ជើង​ទី ១​ក៏​ដោយ។

ក្លឹប​ទាំង​ពីរ​នោះ​គឺ ក្លឹប​អាល្លឺម៉ង់ RB Leipzig និង អ៊ីតាលី Lazio។

កាល​ពី​ប្រកួត​ជើង​ទី ១ Europa League វគ្គ​ ៨​ក្រុម សប្ដាហ៍​មុន ក្លឹប RB Leipzig បាន​យក​ឈ្នះ​ក្លឹប​បារាំង Marseille ក្នុង​លទ្ធផល ១-០។ ទោះ​ជា​យ៉ាង​ណា នៅ​ជំនួប​ជើង​ទី ២ ក្លឹប​អាល្លឺម៉ង់​បាន​ចាញ់​ធ្ងន់​ក​ក្នុង​លទ្ធផល ៥ ទល់​នឹង ២។

ចំណែក​ឯ Lazio បាន​យក​ឈ្នះ​ដល់​ទៅ ៤-២ លើ​ក្លឹប​​អូទ្រីស Salzburg ក្នុង​ជំនួប​ជើង​ទី ១។ មិន​តែ​ប៉ុណ្ណោះ​ ក្នុង​ជើង​ទី ២ មួយ​គ្រាប់​របស់​ខ្សែ​ប្រយុទ្ធ​ឡើង​ជើង Ciro Immobile នៅ​នាទី ៥៥ ជួយ​ឲ្យ​ក្លឹប​អ៊ីតាលី​នាំ​មុខ ១-០ ទៅ​លើ Salzburg ថែម​ទៀត។ យ៉ាង​នេះ​ក្ដី ត្រឹម​តែ ១​នាទី​ប៉ុណ្ណោះ ក្លឹប​អូទ្រីស​អាច​រក​តាម​ស្មើ​បាន​វិញ ហើយ​រក​បាន​រហូត​ដល់​ទៅ ៣ គ្រាប់​បន្ថែម​ទៀត​ក្នុង​អំឡុង​នាទី ៧០ ធ្វើ​ឲ្យ​ក្លឹប​ធ្វើ​បាន​សម្រេច​ក្នុង​ការ​វាយ​បក​ទម្លាក់​ក្លឹប Lazio ក្នុង​លទ្ធផល​សរុប​ទាំង​ពីរ​ជើង ៦ ទល់​នឹង ៥។

សូម​បញ្ជាក់​ផង​ដែរ​ថា ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Europa League ក្លឹបបារាំង Marseille ត្រូវប៉ះជាមួយ Salzburg របស់អូទ្រីស ឯ Atletico Madrid នឹងត្រូវប្រកួតជាមួយ Arsenal៕

ប្រភព៖ UEFA   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម